ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Motorola Defy Satellite Dongle នាំយកការផ្ញើសារ ក្រៅបណ្តាញ ទៅកាន់ស្មាតហ្វូន

អាមេរិក ៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ការប្រាស្រ័យទាក់ទងតាមផ្កាយរណប (sat comm) បានឈានទៅ ដល់ផ្លូវដ៏វែងឆ្ងាយ ក្នុងរយៈពេលខ្លីមួយ ហើយ ឥឡូវនេះ Motorola កំពុងបោះជំហាន បច្ចេកវិទ្យាមួយជំហាន បន្ថែមទៀត ចំពោះការផ្ញើសារគ្មាន ប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេត ។

Motorola Defy Satellite Link ជាឧបករណ៍មាន ទំហំប៉ុនបាតដៃ ដែលផ្គូផ្គងជាមួយកម្មវិធី Android ឬ iOS តាមរយៈប៊្លូធូស ដើម្បីជួយសម្រួលដល់ការផ្ញើសារ ២ផ្លូវ និង សមត្ថភាព ហៅទូរស័ព្ទបន្ទាន់ ។ ការផ្តោតសំខាន់ លើការទំនាក់ទំនងផ្កាយរណប កាន់ប្រសើរឡើង ត្រូវបានពេញនិយមនាពេលថ្មីៗនេះ ក្នុងពិភពឧបករណ៍ចល័ត។

Apple បានបន្ថែមវាទៅក្នុង iPhone 14 កាលពីខែកញ្ញាឆ្នាំមុន ហើយថ្មីៗនេះ Qualcomm បានប្រកាសពីសេវាកម្ម Snapdragon Satellite របស់ខ្លួន។ Motorola ក៏បានយកឈ្នះ Qualcomm ផងដែរ ដោយធ្វើការបើកដំណើរការតាមគ្រោងទុកនាខែមេសា គឺច្រើនខែមុនពេលការចេញផ្សាយចុងឆ្នាំ ២០២៣ របស់ក្រុមហ៊ុន Qualcomm ។

តំណភ្ជាប់ផ្កាយរណប Defy ចូលរួមជាមួយផលិតផល ដូចជា ACR Bivystick និង ZOLEO Satellite Communicator (ឧបករណ៍មានតម្លៃថ្លៃជាង២ដង) ។ Defy ដំណើរការជា មួយឧបករណ៍ Android និង iOS ឆ្នាំ ២០២០ និងថ្មីជាងនេះ ហើយមកដល់ជាមួយស្មាតហ្វូន ជំនាន់ទី២នៃស្មាតហ្វូនផលិតឡើង រឹងមាំរបស់ Motorola គឺ Defy 2 ៕

Most Popular

To Top