ព័ត៌មានអន្តរជាតិ

អង្គការណាសា នឹងចាប់ផ្តើមបេសកកម្ម វិទ្យាសាស្ត្រថ្មី ទៅកាន់ស្ថានីយអវកាស ក្នុងខែមីនានេះ

ញុវយ៉ក៖ ទីភ្នាក់ងារនេះបានប្រកាសថា អង្គការណាសា គ្រោងនឹងចាប់ផ្តើមបេសកកម្មវិទ្យាសាស្ត្រថ្មីមួយ ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ក្នុងខែមីនា លើការសិក្សាអំពីជំងឺបេះដូង ជីវិតនៅក្នុងលំហ និងអ្វីៗជាច្រើនទៀត។

វានឹងក្លាយជាបេសកកម្មសេវាកម្មផ្គត់ផ្គង់ឡើងវិញពាណិជ្ជកម្ម SpaceX លើកទី២៧ របស់អង្គការណាសា ។ បេសកកម្ម​ដែល​ដឹក​ដោយ​យាន​អវកាស Dragon ដែល​មិន​ទាន់​បាន​បង្ហោះ​នោះ នឹង​បាញ់​បង្ហោះ​ពី​មជ្ឈមណ្ឌល​អវកាស Kennedy របស់អង្គការណាសា ក្នុង​រដ្ឋ Florida។

បេសកកម្មនេះ នឹងធ្វើការស្រាវជ្រាវ រួមទាំងការពិនិត្យមើលពីរបៀបផ្លាស់ប្តូរ បេះដូងនៅក្នុងលំហ សាកល្បងកាមេរ៉ា ដែលរចនាដោយសិស្ស ប្រៀបធៀបផ្ទៃ ដែលគ្រប់គ្រងការបង្កើត biofilm និងសិក្សាជីវិតនៅក្នុងលំហ ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top