ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្រកាសថា នឹងទិញយន្តហោះចម្បាំង ទំនើបបំផុត របស់រុស្សី SU-35

បរទេស ៖ យោងតាមការចេញផ្សាយ របស់ The Telegraph កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានប្រកាសអំពីផែនការ ក្នុងការទិញយកយន្តហោះចម្បាំង ទំនើបបំផុត របស់ប្រទេសរុស្សី SU-35 ដើម្បីអាចពង្រឹងសមត្ថភាព នៅក្នុងកកម្លាំងការពារ អាកាសរបស់ខ្លួន ។

កិច្ចព្រមព្រៀង ដែលត្រូវបានគេគ្រោងទុកអស់ រយៈពេលជាងមួយ ខែមកហើយប៉ុន្តែភាគីអាមេរិកនិង អង់គ្លេសបានសំដែង នូវការព្រួយបារម្ភថា វាគឺជាកិច្ចព្រមព្រៀង ដែលមានការដោះដូរគ្នា រវាងដ្រូនគ្មានមនុស្ស បើករបស់អ៊ីរ៉ង់ ដែលលោកខាងលិច ធ្លាប់បានអះអាងថា បានផ្គត់ផ្គង់ឲ្យរុស្សីក្នុង ការវាយប្រហារ ទៅលើប្រទេសអ៊ុយក្រែន ។

ទោះបីជាយ៉ាងណាក្តីប្រទេស អ៊ីរ៉ង់ មិនបានធ្វើការផ្តល់ព័ត៌មានលំអិត បន្ថែមអំពីកិច្ចព្រមព្រៀងនេះទេ ប៉ុន្តែអ៊ីរ៉ង់ត្រូវបានគេដឹងថា បានជួបពិភាក្សាការងារជាមួយ នឹងរុស្សី និងបង្ហាញអំពីបំណងចង់បានយន្តហោះ ចម្បាំងនេះជាច្រើនខែមកហើយ។

គួរឲ្យដឹងដែរថា ដោយសារតែជាប្រទេស ដែលទទួលរងទណ្ឌកម្មច្រើន ពីលោកខាងលិច និងត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែក អស់រយៈពេលជាយូរមកផងរុស្សី និងអ៊ីរ៉ង់ត្រូវបានគេមើលឃើញថា បានឈានទៅដល់ទំនាក់ទំនងគ្នា យ៉ាងស៊ីជម្រៅគិតចាប់តាំងតែពីមាន ការលុកលុយនៅអ៊ុយក្រែន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top