BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ថា ប៉ូលិសឥណ្ឌា បានចាប់ខ្លួនបុរសម្នាក់ពីបទ កាន់បន្លំកាន់ មុខតំណែងជាមន្ត្រីជាន់ខ្ពស់ចេញ ពីការិយាល័យនាយករដ្ឋមន្ត្រី Narendra Modi ។
សារព័ត៌មាន Press Trust of India ហៅកាត់ថា (PTI) បានរាយការណ៍ថា លោក Kiran Patel កំពុងធ្វើដំណើរទៅកាន់ជ្រលងភ្នំ កាស្មៀរ កាលពីថ្ងៃទី២ ខែមីនា នៅគ្រាដែលគាត់ត្រូវបានឃុំខ្លួនដោយមន្ត្រីសន្តិសុខ ។ គាត់ត្រូវបានចាប់ខ្លួននៅថ្ងៃបន្ទាប់ ។ ប៉ូលិសបានចោទប្រកាន់គាត់ពីបទក្លែងបន្លំខ្លួន ។
ពាក្យបណ្តឹងរបស់ប៉ូលិសដែលប្តឹងគាត់បានដាក់ថា លោក Patel កំពុងព្យាយាមធានា “រូបិយវត្ថុ” និង “អត្ថប្រយោជន៍សម្ភារៈ” ។
ការចាប់ខ្លួនលោក Patel បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ នៅគ្រាដែលគាត់ត្រូវបានបញ្ជូនទៅកាន់តុលាការ ។
គាត់មានគណនី Twitter ដែលត្រូវបានផ្ទៀងផ្ទាត់ និងរាប់មន្ត្រីនៃគណបក្ស Bharatiya Janata Party ហៅកាត់ថា (BJP) ដែលកំពុងកាន់អំណាចក្នុងចំណោមអ្នកតាមដានរបស់គាត់ ។
រូបថតដែលបានចែករំលែកដោយលោក Patel នៅលើទំព័រ Twitter និង Instagram របស់គាត់បង្ហាញគាត់នៅលើ “ដំណើរទស្សនកិច្ចផ្លូវការ” ទៅកាន់តំបន់កាស្មៀរ ដែលហ៊ុំព័ទ្ធដោយឆ្មាំយោធាប៉ារ៉ា ។
យោងតាម PTI នៅក្នុងដំណើរទស្សនកិច្ចមួយ លោក Patel បានអះអាងថា គាត់ត្រូវបានស្នើសុំដោយរដ្ឋាភិបាលឱ្យកំណត់ អត្តសញ្ញាណអ្នកទិញសម្រាប់ចម្ការផ្លែប៉ោម នៅភាគខាងត្បូង តំបន់កាស្មៀរ ។
នៅក្នុងដំណើរទស្សនកិច្ចមួយផ្សេងទៀត គាត់បានធ្វើដំណើរទៅកាន់គោលដៅជិះស្គីដ៏ពេញនិយម Gulmarg ហើយបានអះអាងថា រដ្ឋាភិបាលបានស្នើឱ្យគាត់ពិនិត្យមើលការកែលម្អកន្លែងសណ្ឋាគារនៅក្នុងតំបន់នេះ ។
របាយការណ៍បានដាក់ថា លោក Patel ត្រូវបានផ្តល់កម្រិតសន្តិសុខខ្ពស់បំផុត ដោយបានធ្វើដំណើរក្នុងរថយន្ តការពារគ្រាប់កាំភ្លើង និងស្នាក់នៅកន្លែង ស្នាក់នៅផ្លូវការនៅសណ្ឋាគារលំដាប់ផ្កាយ៥ ក្នុងអំឡុងពេល ទស្សនកិច្ចរបស់គាត់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា