ព័ត៌មានអន្តរជាតិ

អ្នកស្រុកប្រទះឃើញ សាកសពត្រីរាប់លានក្បាល ងាប់អណ្តែតមកទើរនៅច្រាំងទន្លេ ក្នុងប្រទេសអូស្ត្រាលី

អូស្ត្រាលី៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ថា អ្នកស្រុកក្នុងទីក្រុងអូស្ត្រាលី នៅក្នុងតំបន់បានភ្ញាក់ឡើងដែលបានរកឃើញសាកសពត្រីងាប់រាប់លានក្បាលក្នុងទន្លេរបស់ពួកគេ ។

ការស្លាប់ត្រីទ្រង់ទ្រាយធំត្រូវបានរាយការណ៍ជាលើកដំបូងកាលពីព្រឹកថ្ងៃសុក្រនៅក្នុងទីក្រុង Menindee នៃរដ្ឋ New South Wales (NSW) ។

អាជ្ញាធរទន្លេរបស់រដ្ឋបានឲ្យដឹងថា វាគឺជាលទ្ធផលនៃរលកកម្តៅដែលកំពុងបន្តប៉ះពាល់ដល់ទន្លេ Darling-Baaka ។

អ្នកស្រុកបាននិយាយថា វាជាព្រឹត្តិការណ៍ងាប់ត្រីដ៏ធំបំផុតដែលបានកើតឡើងនៅក្នុងក្រុងដែលបានជួបប្រទះនឹងការងាប់សត្វត្រីយ៉ាងច្រើនកាលពី៣ឆ្នាំមុន ។

នៅក្នុងការបង្ហោះលើបណ្តាញ Facebook នាយកដ្ឋានឧស្សាហកម្មបឋម ហៅកាត់ថា (DPI) នៃរដ្ឋ NSW បានឲ្យដឹងថា រលកកម្តៅបានធ្វើឱ្យមាន “ភាពតានតឹងបន្ថែមទៀតលើប្រព័ន្ធដែលបានជួបប្រទះនូវស្ថានភាពធ្ងន់ធ្ងរពីទឹកជំនន់ក្នុងទ្រង់ទ្រាយធំ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top