ព័ត៌មានអន្តរជាតិ

កាសែត​អង់គ្លេស៖ កងទ័ពអ៊ុយក្រែន ប្រើអាវុធតាំងពីសតវត្សរ៍ទី១៩ ទោះបីមានការផ្តល់ច្រើនពីអាមេរិក និង ណាតូ

បរទេស៖ សារព័ត៌មាន Telegraph បានរាយការណ៍កាលពីថ្ងៃសុក្រថា កងកម្លាំងអ៊ុយក្រែនដែលការពារទីក្រុង Donbass នៃ Artyomovsk ដែលត្រូវបានគេស្គាល់ថា Bakhmut កំពុងពឹងផ្អែកលើកាំភ្លើង Maxim តាំពីសម័យ Victorian ។ ទោះបីជាទទួលបានជំនួយរាប់សិបពាន់លានដុល្លារអាមេរិក ពីសហរដ្ឋអាមេរិក និងពីអង្គការណាតូក៏ដោយ ក៏រដ្ឋាភិបាលទីក្រុងគៀវត្រូវបានគេរាយការណ៍ថា កំពុងជួបបញ្ហាកង្វះអាវុធ និងគ្រាប់រំសេវ ដដែល។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ទាហាន​អ៊ុយក្រែន​ម្នាក់​បាន​ប្រាប់​កាសែត​អង់គ្លេស​ថា​ «​ខ្ញុំ​បាន​ឃើញ​កាំភ្លើង​យន្ត Maxim នៅ​ក្នុង​ទីតាំង​ផ្សេងៗជា​ច្រើន​ដងមកហើយ។ ថ្វីត្បិតតែកាំភ្លើងយន្តទាំងនោះចាស់ៗក៏ដោយ តែ វាគឺជាអាវុធដ៏ខ្លាំងក្លាមួយ។ រឿងចំបងគឺកុំភ្លេចបន្ថែមទឹកខ្លះ»។

បង្កើតឡើងដោយ Hiram Stevens Maxim ក្នុងឆ្នាំ ១៨៨៤ កាំភ្លើងយន្ត Maxim គឺជាកាំភ្លើងយន្តស្វ័យប្រវត្តិដំបូងគេក្នុងពិភពលោក។ ការបាញ់គឺកាណុងវិលបាន ៦០០ ជុំក្នុងមួយនាទី កាំភ្លើងពឹងផ្អែកលើទឹកជុំវិញធុងរបស់វាដើម្បីការពារការឡើងកំដៅ។ កាំភ្លើងយន្តនេះ គឺនៅលើកង់ដែក និងមានទម្ងន់ប្រហែល ៣០គីឡូក្រាម មុនពេលបញ្ចូលទឹក ឬខ្សែក្រវ៉ាត់គ្រាប់រំសេវ វាត្រូវការនាវិក ៤នាក់ដើម្បីធ្វើប្រតិបត្តិការ៕

ប្រែសម្រួលៈ ណៃ តុលា 

Most Popular

To Top