ព័ត៌មានអន្តរជាតិ

ធនាគារយក្សស្វីស UBS នឹងទិញយកក្រុមហ៊ុន Credit Suisse

ស្វីស៖ រដ្ឋាភិបាលសហព័ន្ធស្វីស បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុន Credit Suisse នឹងត្រូវបានកាន់កាប់ដោយធនាគារយក្សស្វីស UBS នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

រដ្ឋាភិបាលបានឲ្យដឹងថា កាលពីថ្ងៃសុក្រលំហូរចេញ សាច់ប្រាក់ងាយស្រួល និងការប្រែប្រួលទីផ្សារបានបង្ហាញថា វាមិនអាចស្តារទំនុកចិត្ត ដែលចាំបាច់ទៀតទេហើយថាដំណោះស្រាយឆាប់រហ័សនិងស្ថេរភាព គឺចាំបាច់ជាដាច់ខាត។

រដ្ឋាភិបាលបានឲ្យដឹងថា “នៅក្នុងស្ថានភាពដ៏លំបាកនេះ ការកាន់កាប់ Credit Suisse ដោយ UBS គឺជាដំណោះស្រាយដ៏ល្អបំផុត សម្រាប់ការស្ដារឡើងវិញ នូវទំនុកចិត្ត ដែលបាននិងកំពុងខ្វះខាតនៅក្នុងទីផ្សារហិរញ្ញវត្ថុនាពេលថ្មីៗនេះ និងសម្រាប់ការគ្រប់គ្រងហានិភ័យដ៏ល្អបំផុត ចំពោះប្រទេស និងប្រជាពលរដ្ឋរបស់យើង” ។

ក្រោមលក្ខខណ្ឌនៃប្រតិបត្តិការភាគហ៊ុនទាំងអស់ ម្ចាស់ភាគហ៊ុនរបស់ Credit Suisse នឹងទទួលបាន ១ ភាគហ៊ុន UBS សម្រាប់រាល់ភាគហ៊ុន ២២,៤៨ភាគហ៊ុនរបស់ Credit Suisse ដែលកាន់កាប់ ស្មើនឹង CHF 0.76/share សម្រាប់ការពិចារណាសរុបចំនួន ៣ពាន់លានហ្វ្រង់ស្វីស។

ការ​រួម​បញ្ចូល​គ្នា​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្កើត​អាជីវកម្ម​ដែល​មាន​ជាង ៥ពាន់​ពាន់​លាន​សហរដ្ឋ​អាមេរិក។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ដុល្លារនៅក្នុងទ្រព្យសម្បត្តិវិនិយោគសរុប និងឱកាសតម្លៃប្រកបដោយនិរន្តរភាព។

ធនាគារកណ្តាលរបស់ប្រទេសស្វីស (SNB) នឹងផ្តល់ជំនួយសាច់ប្រាក់ងាយស្រួលច្រើន ដើម្បីគាំទ្រដល់ការកាន់កាប់របស់ UBS នៃក្រុមហ៊ុន Credit Suisse នេះបើយោងតាមធនាគារកណ្តាលស្វីសនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។

សេចក្តីថ្លែងការណ៍បានឲ្យដឹង ទៀតថា ការកាន់កាប់នេះអាចធ្វើទៅបានដោយមានការគាំទ្រពីរដ្ឋាភិបាលសហព័ន្ធស្វីស អាជ្ញាធរត្រួតពិនិត្យទីផ្សារ ហិរញ្ញវត្ថុស្វីស FINMA និង SNB ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top