ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ទទួលបានរថក្រោះ Leopard 2 បាច់ទីមួយពីប្រទេសអាល្លឺម៉ង់

គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ ដោយដកស្រង់សម្តី របស់សារព័ត៌មាន អាល្លឺម៉ង់ Der Spiegel ឲ្យដឹងថាអ៊ុយក្រែន បានទទួលរថក្រោះ Leopard 2 បាច់ទីមួយពីប្រទេសអាល្លឺម៉ង់ហើយ។

ទីភ្នាក់ងារសារព័ត៌មានខាងលើនេះ បានចុះផ្សាយថា រថក្រោះផលិតដោយអាល្លឺម៉ង់ ត្រូវបានប្រគល់ទៅឱ្យអ៊ុយក្រែនពីរ ខែបន្ទាប់ពីការសម្រេចចិត្ត របស់ទីក្រុងប៊ែរឡាំង ក្នុងការផ្គត់ផ្គង់ពួកគេ។

ប្រភពមិនបានបញ្ជាក់ចំនួនរថក្រោះ ដែលត្រូវបានផ្ទេរទៅអ៊ុយក្រែននោះទេ ។ កាលពីខែមករា ប្រទេសអាល្លឺម៉ង់ បានសម្រេចចិត្តផ្គត់ផ្គង់រថក្រោះ Leopard 2 របស់ខ្លួនទៅឱ្យអ៊ុយក្រែន និងសំណើរភ្លើងខៀវ ពីប្រទេសផ្សេងទៀត ដើម្បីធ្វើដូច្នេះ។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ប្រទេសអាល្លឺម៉ង់ មានបំណងបញ្ជូនរថក្រោះ Leopard 2A6 ចំនួន ១៨ គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន ខណៈដែលសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី នៅតែបន្ដតានតឹងខ្លាំង ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top