ព័ត៌មានអន្តរជាតិ

Update៖ ចិន ដាក់ពង្រាយ នាវាចម្បាំងឆ្លង កាត់ដែនទឹក ជុំវិញកោះតៃវ៉ាន់

តៃប៉ិ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសចិន បានដាក់ពង្រាយនាវាចម្បាំង ឆ្លងកាត់ដែនទឹកជុំវិញកោះតៃវ៉ាន់ ខណៈដែលខ្លួនបានប្តេជ្ញាថា នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះប្រធានាធិបតីកោះនេះ ដែលបានជួបជាមួយប្រធាន សភា អាមេរិក Kevin McCarthy ។

ប្រធានសភា McCarthy ដែលជាមន្ត្រីជាន់ខ្ពស់ទី៣ នៅក្នុងឋានានុក្រមដឹកនាំ របស់សហរដ្ឋអាមេរិក និងសមាជិកសភាសាធារណៈរដ្ឋ និងប្រជាធិបតេយ្យផ្សេងទៀត បានជួបជាមួយលោកស្រី Tsai កាលពីថ្ងៃពុធនៅឯបណ្ណាល័យ ប្រធានាធិបតី Ronald Reagan នៅក្នុងទីក្រុង Simi Valley រដ្ឋកាលីហ្វ័រនីញ៉ា ។

ប្រទេសចិន បានព្រមានម្តង ហើយម្តងទៀតថា កិច្ចប្រជុំមិន គួរកើតឡើងទេ ហើយបានដាក់ពង្រាយនាវាផ្ទុក យន្តហោះឆ្លងកាត់ដែនទឹកភាគអាគ្នេយ៍ នៃកោះតៃវ៉ាន់ជាច្រើនម៉ោង មុនពេលកិច្ចចរចាគ្នា ។

ក្រសួងការពារជាតិកោះតៃវ៉ាន់ បានឲ្យដឹង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា នាវាចម្បាំងបីគ្រឿង បន្ថែមត្រូវបានគេ រកឃើញនៅក្នុងដែនទឹក ដែលបំបែកកោះនេះ ចេញពីប្រទេសចិនដីគោក ។

ក្រសួងខាងលើបានឱ្យដឹងថា ឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹក ក៏បានឆ្លងកាត់តំបន់កំណត់អត្តសញ្ញាណ ការពារដែនអាកាស របស់កោះនេះផងដែរ ។

ប្រទេសចិន បានដាក់ពង្រាយវានាឆ្មាំឆ្នេរសមុទ្រ សម្រាប់ការល្បាតមិនធម្មតា ដែលបង្កឱ្យមានការតវ៉ាពីកោះតៃវ៉ាន់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top