ព័ត៌មានអន្តរជាតិ

លោក Musk អះអាងថា បានបរិច្ចាគ ប្រមាណជា១០០លានដុល្លារ ជួយអ៊ុយក្រែន

បរទេស ៖ លោក Elon Musk ប្រធានប្រតិបត្តិក្រុមហ៊ុន SpaceX និង Tesla ផងនោះបានសារភាពថា លោកធ្លាប់បានបរិច្ចាគលុយ ក្នុងទំហំប្រមាណជា១០០លានដុល្លារ ទៅឲ្យប្រទេសអ៊ុយក្រែន ពិតមែនកាលពីពេលកន្លងមក។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ការអះអាងរបស់លោក Musk បានធ្វើឡើងនៅក្នុងពេល ដែលលោកកំពុងមានជម្លោះ តាមបណ្តាញសង្គមជាមួយនឹងអ្នកនិពន្ធជនជាតិអាមេរិក លោក Stephen King តាំងតែពីថ្ងៃចុងសប្តាហ៍កន្លងមក។

លោក Musk បានពោលបែបនេះ និងសួរទៅកាន់លោក King វិញថា៖ខ្ញុំធ្លាប់បានបរិច្ចាគលុយ ដល់ទៅ១០០លានដុល្លារជួយអ៊ុយក្រែន ប៉ុន្តែតើអ្នកបានធ្វើដូចខ្ញុំបានប៉ុន្មានហើយ?

ការលើកឡើងរបស់លោក Musk គឺជាការឆ្លើយតបទៅកាន់សំណួរ របស់លោក King ថាតើមហាសេដ្ឋីពាន់លានដុល្លាររូបនេះ គួរតែបរិច្ចាគលុយមួយចំនួន ទៅឲ្យអ៊ុយក្រែនតាមរយៈចំណូលដែលទាញបានពីមុខងារថ្មីគឺ Paid Verification នៅលើបណ្តាញសង្គម​ Twitter៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top