វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កំពុងពន្លឿនការហ្វឹកហាត់រថក្រោះ Abrams សម្រាប់យុទ្ធជនអ៊ុយក្រែន ខណៈដែលទឹកដីសំខាន់ៗ ក្នុងប្រទេសអ៊ុយក្រែនត្រូវបានគ្រប់ ដោយកងកម្លាំងរុស្ស៊ី នេះបើតាមការបញ្ជាក់ របស់រដ្ឋមន្ត្រីការពារជាតិ អាមេរិកលោក Lloyd Austin ។
ក្នុងខែមករា សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួនកំពុងបញ្ជូនរថក្រោះ M1 Abrams ចំនួន ៣១គ្រឿង បន្ទាប់ពីការបរិច្ចាគរថក្រោះ Leopard ដល់អ៊ុយក្រែន ត្រូវបានធ្វើឡើង ដោយសម្ព័ន្ធមិត្តណាតូ គឺអាល្លឺម៉ង់ កាណាដា ប៉ូឡូញ និងព័រទុយហ្គាល់។
ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍ កាលពីដើមសប្តាហ៍នេះថា អង្គភាពទាហានស៊ីឈ្នួល Wagner Group ដែលជាអង្គភាពយោធា ដែលដឹកនាំដោយលោក Yevgeny Prigozhin និងធ្វើការជាមួយយោធារុស្ស៊ីបានវ៉ាដាច់ ៩០ភាគរយ នៃទីក្រុងឧស្សាហកម្មភាគខាងកើតនៃទីក្រុងសមរភូមិ Bakhmut ។
ទន្ទឹមនឹងនេះ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់រុស្ស៊ីបន្ថែមក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ក៏បានអះអាងផងដែរថារថក្រោះ Leopard ផ្តល់ជូនដល់អ៊ុយក្រែន ក្នុងរយៈពេលបីខែចុងក្រោយនេះ មិនមានផលប៉ះពាល់អ្វីពិតប្រាកដនោះទេ ដោយសារតែខ្វះការត្រួតពិនិត្យ មុនពេលមកដល់ ហើយត្រូវបាន “រក្សាទុកមិនប្រើប្រាស់ នៅឃ្លាំងជាច្រើនឆ្នាំ” ។
ការរីកចំរើនដែលបានរាយការណ៍នៅទីក្រុង Bakhmut មកដល់នៅពេល ដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានទៅទស្សនាតំបន់កាន់កាប់ ពីរផ្សេងគ្នានៅក្នុងអ៊ុយក្រែន ដែលទីក្រុងម៉ូស្គូ បានអះអាងថាបានបញ្ចូល ទៅក្នុងឧបសម្ព័ន្ធ។
វិមានក្រឹមឡាំងបានឲ្យដឹងថា ខ្លួនបានបញ្ចូលតំបន់ Kherson, Zaporizhzhia, Luhansk និង Donetsk នៅរដូវស្លឹកឈើជ្រុះ ទោះបីជាទីក្រុងគៀវ និងសម្ព័ន្ធមិត្តលោកខាងលិច រួមទាំងសហរដ្ឋអាមេរិកក៏ដោយ ដែលបានហៅទង្វើនេះថា ជាទង្វើមិនស្របច្បាប់៕