បរទេស៖ ក្រសួងការពារជាតិអាមេរិកបាននិយាយកាលពីថ្ងៃពុធថា ក្រសួងការបរទេសបានផ្តល់ការយល់ព្រមរបស់ខ្លួនចំពោះការលក់ប្រព័ន្ធមីស៊ីលពីដីទៅអាកាសមួយផ្សេងទៀតដល់អ៊ុយក្រែន។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រសួងការបរទេសបានធ្វើការប្តេជ្ញាចិត្តក្នុងការអនុម័តការលក់យោធាបរទេសដែលអាចធ្វើទៅបានទៅឱ្យរដ្ឋាភិបាលអ៊ុយក្រែន នៃប្រព័ន្ធមីស៊ីលបាញ់ពីលើផ្ទៃដីទៅលើអាកាស (NASAMS) និងឧបករណ៍ពាក់ព័ន្ធផ្សេងទៀត ដែលត្រូវបានគេប៉ាន់ស្មានមានមានតម្លស ២៨៥ លានដុល្លារ” ។
យោងតាមមន្ទីរបញ្ចកោណ ទីក្រុងគៀវបានស្នើសុំទិញប្រព័ន្ធ NASAMS មួយផ្សេងទៀត ដែលរួមមានរ៉ាដា AN/MPQ-64F1 Sentinel ក៏ដូចជាមជ្ឈមណ្ឌលចែកចាយភ្លើង (FDC), ឧបករណ៍បាញ់មីស៊ីល, និងឧបករណ៍យោធាជាច្រើនទៀត។
អ៊ុយក្រែនពីមុនបានទទួលប្រព័ន្ធ NASAMS នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ដែលត្រូវបានទិញដោយប្រទេសកាណាដា។
ទោះជាយ៉ាងណាក៏ដោយ មន្ទីរបញ្ចកោណមានការស្ទាក់ស្ទើរក្នុងការដឹកជញ្ជូនប្រព័ន្ធបែបនេះបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន ព្រោះអ៊ុយក្រែននឹងត្រូវទទួលបានប្រព័ន្ធទាំងនោះពីប្រទេសដែលខ្លួនបានលក់ពួកវាទៅឱ្យ ហើយបន្ទាប់មកសន្យាថានឹងជំនួសពួកគេនៅពេលក្រោយ ដោយសារការសាងសង់ថ្មរបស់ប្រព័ន្ធមីស៊ីល NASAMS ថ្មីនឹងត្រូវចំណាយការប៉ាន់ស្មានពីរឆ្នាំ៕ប្រែសម្រួលៈ ណៃ តុលា