ព័ត៌មានអន្តរជាតិ

Update ៖ រុស្ស៊ី មានផែនការ ដាក់ពង្រាយ អាវុធនុយក្លែអ៊ែរ នៅក្នុងប្រទេសបេឡារុស្ស

ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ប្រទេសរុស្ស៊ី បានកំណត់ នឹងមានផែនការដាក់ ពង្រាយអាវុធនុយក្លេអ៊ែរ យុទ្ធសាស្ត្រ នៅក្នុងប្រទេសបេឡារុស្ស ដែលមេដឹកនាំ របស់ពួកគេបានថ្លែងដូច្នេះថា ក្បាលគ្រាប់បាននឹង កំពុងដំណើរ ការរួចហើយ នៅក្នុង ការដាក់ ពង្រាយគ្រាប់បែក ។

គួរបញ្ជាក់ថា នេះជាលើកដំបូង របស់វិមានក្រឹមឡាំង ដែលដាក់ពង្រាយនៅខាងក្រៅប្រទេសរុស្ស៊ី ចាប់តាំងពីការដួលរលំនៃសហភាពសូវៀតឆ្នាំ ១៩៩១ ដែលកាលពីមុនជាសហភាពនោះ ។

ក្រសួងការបរទេសអាមេរិក បានបរិហារទៅលើផែនការ ដាក់ពង្រាយនេះ ប៉ុន្តែបានលើកឡើងថា ក្រុងវ៉ាស៊ីនតោន មិនមានចេតនា ផ្លាស់ប្តូរជំហរ របស់ខ្លួនលើអាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្រ ឬឃើញសញ្ញាណាមួយ ដែលរុស្ស៊ីកំពុងរៀបចំប្រើប្រាស់ អាវុធនុយក្លេអ៊ែរនោះទេ ។

លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងប្រយុទ្ធនឹងសង្រ្គាមប្រូកស៊ីដែលកំពុងពង្រីកការប្រឆាំងនឹងរុស្ស៊ី បន្ទាប់ពីប្រមុខវិមានក្រឹមឡាំង បានបញ្ជូនកងទ័ពចូល អ៊ុយក្រែនកាលពី១៥ខែមុន ។

គេបានដឹងថា ផែនការសម្រាប់ការដាក់ពង្រាយ នុយក្លេអ៊ែរត្រូវបានប្រកាសដោយលោក ពូទីន ក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍រដ្ឋកាលពីថ្ងៃទី ២៥ មីនា ៕

Most Popular

To Top