ព័ត៌មានអន្តរជាតិ

ជប៉ុន បង្កើនបុគ្គលិកស្ថានទូតក្នុងប្រទេសអ៊ុយក្រែន ខណៈកំពុងមានសង្គ្រាមជាមួយរុស្ស៊ី

តូក្យូ ៖ ប្រទេសជប៉ុន បានបង្កើនចំនួនបុគ្គលិកនៅក្នុងស្ថានទូតរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ដើម្បីទប់ទល់នឹងការកើនឡើងនៃបន្ទុកការងាររបស់ខ្លួន ដើម្បីជួយដល់ប្រទេសអឺរ៉ុបខាងកើត មួយនេះ ហើយក៏មានគម្រោងពង្រឹងការកសាងបេសកកម្មការទូត ដែលត្រូវផ្លាស់ប្តូរទីតាំងរបស់ខ្លួនក្នុងពេលឆាប់ៗនេះ ចំពេលមានការឈ្លានពានដ៏យូររបស់រុស្ស៊ី។

ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញមុខងារនៃបេសកកម្មការទូតរបស់ខ្លួននៅក្នុងទីក្រុងគៀវ ក្រសួងការបរទេសបានជ្រើសរើសបុគ្គលិកថ្មី ដែលដើរតួជាអ្នកទំនាក់ទំនង សម្រាប់ក្រុមប្រទេសឧស្សាហកម្មទាំង៧ ឬទទួលបន្ទុកជំនួយអភិវឌ្ឍន៍ផ្លូវការដែលផ្តល់ភារកិច្ច ដើម្បីជួយដល់ការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ និងជំនួយមនុស្សធម៌សម្រាប់អ៊ុយក្រែន។

ប្រទេសជប៉ុន ដែលកាន់តំណែងជាប្រធានប្តូរវេនរបស់ G-7 នៅឆ្នាំនេះ បានទទួលភារកិច្ចសម្របសម្រួល ក្នុងចំណោមសមាជិករបស់ខ្លួនជុំវិញវិធានការទាក់ទងនឹងអ៊ុយក្រែន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២។

ក្រសួងបានឲ្យដឹងថា នៅក្រោមក្របខណ្ឌ G-7 នៃការចែករំលែកបច្ចុប្បន្នភាព និងពិភាក្សាអំពីវិធានការគាំទ្រ សម្រាប់អ៊ុយក្រែន ជប៉ុន និងសមាជិកដទៃទៀតនៃក្រុមជួបជាមួយរដ្ឋមន្ត្រី និងមន្ត្រីអ៊ុយក្រែនជាច្រើនដងក្នុងរយៈពេល ១ខែនៅក្នុងទីក្រុងគៀវ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top