ព័ត៌មានអន្តរជាតិ

Update: លោកខាងលិច ចាប់ផ្តើមហ្វឹកហាត់ យន្តហោះចម្បាំង F-16 ឲ្យអ៊ុយក្រែន នៅខែក្រោយ

ប្រភព ៖ Xinhua

បរទេស ៖ មន្ត្រីកំពូលក្រសួង ការពារជាតិហូឡង់ កាលពីថ្ងៃពុធម្សិលមិញនេះ បានអះអងាថា ពីឡុតអ៊ុយក្រែន នឹងចាប់ផ្តើមក្នុងការហ្វឹកហាត់ យន្តហោះចម្បាំង ផលិត នៅអាមេរិក F-16 នៅក្នុងខែសីហាខាងមុខនេះហើយ។

យោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹងថាមន្ត្រីកំពូលរូបនេះ បានបញ្ជាក់បែបនេះនៅក្នុងកិច្ចប្រជុំកំពូល នៃអង្គការណាតូនាទីក្រុង Vilnius ប្រទេសលីទុយនេស៊ីហើយ បញ្ជាក់ថា ការហ្វឹកហាត់នឹងអាចធ្វើឡើង ក្នុងរយៈពេល៦ទៅ៨ខែ ឬបញ្ចប់ទៅយ៉ាងយូរបំផុត ដើមឆ្នាំក្រោយ។

តាមផែនការ មជ្ឈមណ្ឌល សម្រាប់ការហ្វឹកហាត់ នឹងរៀបចំឡើង នៅក្នុងប្រទេសរ៉ូមេនី ហើយប្រតិបត្តិការនឹង ចាប់ផ្តើមធ្វើឡើង នៅខែក្រោយនេះ ហើយមិនត្រឹមតែពីឡុត របស់អ៊ុយក្រែន នោះទេ សូម្បីតែពីឡុតមកពីបណ្តា ប្រទេសសមាជិកផ្សេងទៀត ក៏អាចហ្វឹកហាត់ដូចគ្នានេះដែរ។

គួរឲ្យដឹងដែរថា ថ្លែងនៅក្នុងអំឡុងពេល ដែលលោកបានចូលរួម កិច្ចប្រជុំកំពូលអង្គការណាតូ ទីប្រឹក្សាជាន់ខ្ពស់ កិច្ចការងារសន្តិសុខជាតិ អាមេរិកលោក Sullivan បានអះអាងថាយន្តហោះចម្បាំង F-16 ត្រូវបានលោក ប្រធានាធិបតី អាមេរិកសម្រេចចិត្ត រួចរាល់ហើយ កាលពីច្រើនសប្តាហ៍មុន តាមរយៈការប្រឹក្សាជាមួយនឹង សម្ព័ន្ធមិត្តហើយការចាប់ផ្តើមហ្វឹកហាត់ ពីឡុតអ៊ុយក្រែន គឺជារឿងចាំបាច់ត្រូវធ្វើមុនគេ ៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top