ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី តែងតាំងរដ្ឋមន្រ្តីការពារជាតិថ្មី ជំនួសលោក Oleksii Reznikov

ប្រភព ៖ AFP

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានប្រកាសការសម្រេចចិត្តជំនួស តំណែងរដ្ឋមន្ត្រីការពារជាតិ Oleksii Reznikov នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

នៅក្នុងសុន្ទរកថាជាវីដេអូនៅពេលយប់របស់លោក ហ្សេឡិនស្គី បានឲ្យដឹងថា លោកគ្រោងនឹងបណ្តេញលោក Reznikov ចេញពីតំណែង ហើយសុំឱ្យសភា ក្នុងសប្តាហ៍នេះ ដើម្បីបញ្ជាក់ថា លោក Rustem Umerov ប្រធានមូលនិធិឯកជន ភាវូបនីយកម្មដ៏សំខាន់ របស់ប្រទេសជា អ្នកជំនួសតំណែងនេះ ។

នៅក្នុងនោះដែរលោក ហ្សេឡិនស្គី បានលើកឡើងថា “ខ្ញុំជឿថាក្រសួងត្រូវការវិធីសាស្រ្តថ្មី និងទម្រង់ផ្សេងទៀតនៃអន្តរកម្មជាមួយទាំងយោធា និងសង្គមទាំងមូល” ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top