ព័ត៌មានអន្តរជាតិ

ចិន ព្រមានបណ្តាប្រទេសនៅអាស៊ី ប្រយ័ត្នក្លាយជាកូនបំណុលភូមិសាស្ត្រនយោបាយ ដោយកងកម្លាំងបរទេស

Xinhua

បរទេស៖ អ្នកការទូតកំពូលរបស់ចិន គឺលោក Wang Yi បានព្រមានថា បណ្តាប្រទេសអាស៊ីអាគ្នេយ៍ត្រូវតែជៀសវាងការដើរតាមគន្លងរបស់អ៊ុយក្រែន ហើយប្រយ័ត្នចំពោះការប្រើប្រាស់ជាកូនបំណុលភូមិសាស្ត្រនយោបាយដោយកងកម្លាំងបរទេសដែលកំពុង សាបព្រួសភាពមិនចុះសម្រុងក្នុងតំបន់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយកាលពីថ្ងៃសៅរ៍ថា “វិបត្តិនៅអ៊ុយក្រែនជាការព្រមានអំពីបញ្ហាធ្ងន់ធ្ងន់សម្រាប់មនុស្សជាតិ ហើយសោកនាដកម្មស្រដៀងគ្នានេះ ដែលមិនត្រូវធ្វើឡើងនៅអាស៊ីនោះទេ”។ លោកថា “យើងត្រូវតែលើកកម្ពស់សន្តិសុខក្នុងតំបន់តាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការ ហើយប្រឆាំងនឹងការស្វែងរកសន្តិសុខដាច់ខាតដោយចំណាយរបស់ប្រទេសដទៃ”។

លោក Wang Yi បានព្រមានអំពី “ឧបាយកលនៅពីក្រោយឆាក” ដែលជាក់ស្តែងសំដៅទៅលើសហរដ្ឋអាមេរិក ដែលកំពុងតែឆាបឆេះនៃវិវាទជុំវិញជម្លោះទឹកដីនៅសមុទ្រចិនខាងត្បូង។ លោកបន្តថា “ក្រុមបាតដៃខ្មៅនេះលាក់ខ្លួននៅពីក្រោយឆាកត្រូវតែលាតត្រដាង” ។ “ចិនតែងតែមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសពាក់ព័ន្ធដើម្បីដោះស្រាយភាពខុសគ្នាឱ្យបានត្រឹមត្រូវតាមរយៈការសន្ទនា និងស្វែងរកមធ្យោបាយប្រកបដោយប្រសិទ្ធភាពក្នុងការគ្រប់គ្រងស្ថានភាពដែនសមុទ្រ”៕

Most Popular

To Top