សាន់ហ្វ្រាន់ស៊ីស្កូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ថា អំពើការបាញ់ប្រហារមួយបានកើតឡើងនៅឯឧទ្យានមួយនៅក្នុងទីក្រុង Lynnwood ស្ថិតនៅភាគពាយព្យ នៃរដ្ឋធានី វ៉ាស៊ីនតោនកាលពីយប់ថ្ងៃចន្ទ ដែលបានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង២នាក់ទៀតរងរបួស ។
នាយកដ្ឋានប៉ូលិសប្រចាំក្រុង Lynnwood បានឲ្យដឹងថា មនុស្ស៤នាក់មានជាប់ពាក់ព័ន្ធក្នុងការបាញ់ប្រហារ ដែលបានកើតឡើងនៅឧទ្យាន Lynndale ដែលជាឧទ្យានដ៏ធំបំផុតរបស់ទីក្រុងមួយនេះ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់នាយកដ្ឋានខាងលើ បានឲ្យដឹងថា វាគ្មានគ្រោះថ្នាក់ដល់សាធារណជននោះទេ ហើយមន្ត្រីជឿថា ការបាញ់ប្រហារនេះ “ជាឧប្បត្តិហេតុដាច់ដោយឡែក” ។
ប៉ូលិសមិនបានបញ្ជាក់ពីមូលហេតុដែលនាំឲ្យមានការបាញ់ប្រហារមួយនេះនោះទេ ហើយគេមិនទាន់ដឹងថា មាននរណាម្នាក់ត្រូវបានចាប់ខ្លួនបានយ៉ាងណានោះទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

