ប៉ារីស ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ថា ទោះបីជាមានការវាយលុក យ៉ាងខ្លាំងនៅក្នុងតំបន់ ហ្គាហ្សាក៏ដោយ នៅថ្ងៃអង្គារនេះ លោក Emmanuel Macron ប្រធានាធិបតីបារាំង បានធ្វើដំណើរទៅកាន់ប្រទេស អ៊ីស្រាអ៊ែល ដែលជាចំណុចប្រសព្វ នៃជម្លោះរបស់ខ្លួន ជាមួយក្រុមហាម៉ាស ដោយភ្ជាប់មកជាមួយនូវសំណើ និងការជំរុញ ឱ្យមានបទឈប់បាញ់ ។
ទីប្រឹក្សារបស់គាត់ បានលើកឡើងថា លើសពីការបង្ហាញពីសាមគ្គីភាពជាមួយអ៊ីស្រាអ៊ែល លោក Macron ចង់ធ្វើ “សំណើដែលដំណើរ ការតាមដែលអាចធ្វើទៅបាន” ដើម្បីការពារការកើនឡើង ចំណាប់ខ្មាំង ការធានាសន្តិសុខរបស់អ៊ីស្រាអ៊ែល និងធ្វើការដើម្បីឆ្ពោះទៅរកដំណោះស្រាយរដ្ឋ២ ។
គួរបញ្ជាក់ថា មេដឹកនាំបារាំងបានលើកឡើង នៅមុនពេលការធ្វើដំណើរ ដោយប្រាប់ ដល់អ្នកយកព័ត៌មាន យ៉ាងដូច្នេះថា លោកនឹងធ្វើដំណើរ ទៅកាន់តំបន់នេះ ប្រសិនបើលោកគិតថា ដំណើរទស្សនកិច្ចនេះ មានប្រយោជន៍ ។
ដោយបានបដិសេធ មិនបញ្ជាក់លម្អិត អំពីអ្វីដែលសំណើទាំងនេះអាចជា ដោយទីប្រឹក្សា បានលើកឡើងថា លោក Macron បានថ្លែងនៅក្នុងបទ សម្ភាសន៍ខ្លីមួយ ទៅកាន់អ្នកសារព័ត៌មានថា មានអ្វីដែលអាចធ្វើបាន ដើម្បីកុំឲ្យអ៊ីស្រាអ៊ែល មានអារម្មណ៍ឯកោក្នុងការប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្ម ។
នៅក្នុងដំណើរនេះដែរ លោក Macron នឹងជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល Benjamin Netanyahu ប្រធានាធិបតីអ៊ីស្រាអ៊ែល Isaac Herzog និងមេដឹកនាំកណ្តាល Benny Gantz និង Yair Lapid សម្រាប់ក្រុមប្រឆាំងផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា