រុស្ស៊ី ៖ សមាជិកព្រឹទ្ធសភាមួយក្រុម និង សមាជិកសភារដ្ឋឌូម៉ា បានអះអាងថា ការលក់ការផ្សាយ ពាណិជ្ជកម្មនៅសង្ខាង គ្រាប់រ៉ុក្កែត អាចមានតម្លៃ ២០០ លានរូប្លែ ស្មើនឹង២.១លានដុល្លារអាមេរិក ដល់ទីភ្នាក់ងារអវកាសរុស្ស៊ី យោងតាមការ ចេញផ្សាយពីគេហទំព័រ RT ។
អ្នកនយោបាយបានណែនាំច្បាប់នឹងអនុញ្ញាតឲ្យ Roscosmos ដាក់ការផ្សាយពាណិជ្ជកម្ម លើគ្រាប់រ៉ុក្កែតអវកាស ដោយលើកហេតុផលថា វាអាចក្លាយជាប្រភពមូលនិធិ ដ៏សំខាន់សម្រាប់ទីភ្នាក់ងារនេះ ។ ច្បាប់នេះបាននិយាយថា យុទ្ធនាការផ្សាយពាណិជ្ជកម្មភ្ជាប់ ទៅនឹងកម្មវិធីអវកាស ដែលមានស្រាប់នឹង ជួយធ្វើឲ្យសកម្មភាពអវកាសពេញនិយម ទាក់ទាញបុគ្គលិកវ័យ ក្មេងឲ្យមក ក្នុងឧស្សាហកម្មអវកាស និងបង្កើតប្រាក់ ចំណូល ត្រូវបានកំណត់ សម្រាប់ការអភិវឌ្ឍ កម្មវិធី និងគម្រោងអវកាស ប្រកបដោយភាពច្នៃប្រឌិត ។
យោងតាមសេចក្តីព្រាងច្បាប់ បានណែនាំនៅក្នុង រដ្ឋឌូម៉ាកាលពីថ្ងៃចន្ទថា ការដាក់ការ ផ្សាយពាណិជ្ជកម្ម ក្រៅប្រព័ន្ធលើវត្ថុហេដ្ឋា រចនាសម្ព័ន្ធ អវកាសអាចក្លាយ ជាប្រភពចំណូលបន្ថែម សម្រាប់ថវិកាសហព័ន្ធរុស្ស៊ី និងសាជីវកម្មរដ្ឋ Roscosmos ។ ប្រាក់ចំណូលពីសកម្មភាពទាំងនេះ នឹងត្រូវបានចែករម្លែកស្មើៗគ្នាក្រោមសំណើ។
TASS បានរាយការណ៍ ដោយដកស្រង់សម្តី Volkov ថា កាលពីថ្ងៃព្រហស្បតិ៍ លោក Sergei Volkov ប្រធាននាយកដ្ឋាន សម្របសម្រួល និងគ្រប់គ្រងការស្រាវជ្រាវ និងអភិវឌ្ឍន៍យានបាញ់បង្ហោះ នៅមជ្ឈមណ្ឌល Roscosmos’ Progress Rocket and Space (RSC) បានប្រាប់អ្នកយកព័ត៌មាន អំពីការងារកំពុងដំណើរការលើការ ទទួលបានសិទ្ធិចុះហត្ថលេខា លើកិច្ចសន្យាសម្រាប់ការផ្សាយ ពាណិជ្ជកម្មលើគ្រាប់រ៉ុក្កែត ។
តំបន់ដែលបានព្រមព្រៀងគ្នា នៅលើយានអវកាសអាចត្រូវ បានបែងចែកសម្រាប់គោល បំណងពាណិជ្ជកម្ម។
ការផ្សាយពាណិជ្ជកម្មលើយាន អវកាសត្រូវបានអនុញ្ញាតម្តងកាលពីអតីតកាល នៅពេលរ៉ុក្កែត Soyuz ត្រូវបានបាញ់បង្ហោះ ចេញពីយាន Baikonur cosmodrome មាននិមិត្តសញ្ញា Sberbank ។ នាយកប្រតិបត្តិរបស់គ្រឹះស្ថាន ហិរញ្ញវត្ថុ លោក Herman Gref បានស្នើសុំអតីតប្រធាន Roscosmos លោក Dmitry Rogozin ដើម្បីឲ្យអនុញ្ញាត ឲ្យវាប្រារព្ធខួបលើកទី ១៨០ របស់ធនាគារ ៕
ដោយ៖លី ភីលីព