ព័ត៌មានអន្តរជាតិ

អង់គ្លេស មានគ្រោង បេសកកម្មអវកាស បន្ទាប់ពីចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនអាមេរិក

AFP

ទីក្រុងឡុងដ៍៖ ទីភ្នាក់ងារនេះ បាននិយាយកាលពីថ្ងៃពុធថា ទីភ្នាក់ងារអវកាស ចក្រភពអង់គ្លេស និងក្រុមហ៊ុនសេវាកម្ម ហោះហើរអវកាស របស់សហរដ្ឋអាមេរិក បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ដំបូង ខណៈ ពួកគេដេញថ្លៃ ដើម្បីបញ្ជូនអវកាសយានិក អង់គ្លេស ទៅកាន់គន្លងតារាវិថី រយៈពេល២ សប្តាហ៍ យោងតាមការចេញផ្សាយពីគេហទំព័រ VOA ។

អនុស្សរណៈនៃការយោគយល់ ជាមួយ Axiom Space មានមូលដ្ឋាន នៅទីក្រុង Houston កំណត់ផែនការសម្រាប់ ការហោះហើរ នឹងឃើញអវកាសយានិក អង់គ្លេសធ្វើបេសកកម្មរយៈពេល ២ សប្តាហ៍នៅក្នុងលំហ។ ទីភ្នាក់ងារនេះបានបន្តថា នៅលើជើងហោះហើរ នាពេលអនាគតនេះ អវកាសយានិកចក្រភពអង់គ្លេស នឹងបាញ់បង្ហោះទៅកាន់ទីអវកាស ដោយចំណាយពេលដល់ ទៅពីរសប្តាហ៍ នៅលើគន្លងតារាវិថី ដើម្បីអនុវត្តការស្រាវជ្រាវ វិទ្យាសាស្ត្រ បង្ហាញបច្ចេកវិទ្យាថ្មីៗ និងចូលរួមក្នុងសកម្មភាពអប់រំ និងផ្សព្វផ្សាយ ។

Axiom ត្រូវបានបង្កើតឡើងដោយ នាយកប្រតិបត្តិរបស់ខ្លួនលោក Michael Suffredini បានបម្រើការជាអ្នកគ្រប់គ្រង កម្មវិធីស្ថានីយ៍អវកាសអន្តរជាតិ (ISS) របស់ណាសាពីឆ្នាំ២០០៥ដល់ឆ្នាំ២០១៥។ វាបានបញ្ជូនបេសកកម្មនាវិកចំនួន ២ ទៅកាន់គន្លងតារាវិថីជាមួយរ៉ុក្កែត SpaceX កាលខែមេសា ឆ្នាំ ២០២២ និងនៅខែឧសភាឆ្នាំនេះ ។
បេសកកម្មដំបូងបានដឹកអ្នកអវកាសយានិកម្នាក់ និងអ្នកវិនិយោគ ៣ នាក់ជាមួយនាវិកចំណាយពេល ១៧ថ្ងៃនៅក្នុងគន្លងគោចរ។ បេសកកម្មលើកទី ២បានដឹកនាវិក ៤ នាក់ ហើយមានរយៈពេល១០ថ្ងៃ ។

Axiom បានបន្តថា ខ្លួនកំពុងធ្វើការលើអ្វីដែលនឹងក្លាយជាស្ថានីយ៍អវកាសពាណិជ្ជកម្មដំបូងគេ ដែលមិនធ្លាប់មាន។ បេសកកម្មជាមួយចក្រភពអង់គ្លេស នឹងត្រូវបានឧបត្ថម្ភពាណិជ្ជកម្ម និងគាំទ្រដោយទីភ្នាក់ងារ អវកាសអឺរ៉ុប។
វានឹងបង្កើតឡើង នៅលើយុទ្ធសាស្ត្រអវកាសរបស់រដ្ឋាភិបាល ចក្រភពអង់គ្លេស ដែលកំណត់បច្ចេកវិទ្យាចំនួន ៥ ជាការសំខាន់គឺ បញ្ញាសិប្បនិមិត្ត ជីវវិទ្យា វិស្វកម្ម ទូរគមនាគមន៍ គ្រឿងអេឡិចត្រូនិក និងបច្ចេកវិទ្យាកង់ទិច ៕
ដោយ៖លី ភីលីព

Most Popular

To Top