រដ្ឋផ្លរីដា ៖ ទ្រឹស្ដីការងារមួយបង្ហាញ ឲ្យដឹងថា សត្វឆ្អឹងកងឈាមត្រជាក់ ពិសេសអាចធ្វើដំណើរ ឆ្ពោះទៅកាន់ដីគោក របស់សហរដ្ឋអាមេរិករាប់លានឆ្នាំមុន តាមរយៈស្ពានដីដ៏មានសក្តានុពលមួយ ដែលតភ្ជាប់ទៅអ្វី ដែលត្រូវបានគេស្គាល់ថា ជាតំបន់ការាបៀន យោងតាមការចេញ ផ្សាយពីគេហទំព័រ Sputnik ។
ក្រុមអ្នកស្រាវជ្រាវ មួយក្រុម បានបង្ហាញពីរបៀបកង្កែប ពីពូជ Eleutherodactylus ត្រូវបានចាត់ទុកថា ជាសត្វឆ្អឹងកង ដែលចំណាស់ ជាងគេបំផុត ក្នុងរដ្ឋផ្លរីដា នៃសហរដ្ឋអាមេរិក បន្ទាប់ពីក្រុមមន្ត្រី បានរកឃើញហ្វូស៊ីល កង្កែបក្នុងរដ្ឋ Sunshine ។ ក្នុងការពន្យល់ពីការផ្លាស់ប្តូរ ការធ្វើចំណាកស្រុក អ្នកស្រាវជ្រាវ បានលើកឡើង ពីកត្តាទាក់ទងនឹង ការផ្លាស់ប្តូរ បណ្តោះអាសន្ន នៅអាកាសធាតុ និងបរិស្ថានវិទ្យាដែលដំណើរ ការតាមមាត្រដ្ឋាន ភូមិសាស្ត្រផ្សេងៗគ្នា ។
ហ្វូស៊ីលត្រូវបានគេហៅថា ជាពពួក Eleutherodactylus ត្រូវបានគេជឿថា មានដើមកំណើតនៅសមុទ្រ ការ៉ាប៊ីនក្នុងយុគ សម័យ Oligocene ចាប់ពី ៣៣.៩ ទៅ ២៣ លានឆ្នាំមុនហើយ បន្ទាប់មកបាន ធ្វើអាណានិគម នៅអាមេរិកកណ្តាល នៅពាក់កណ្តាល Miocene Epoch ១៦ទៅ១១លានឆ្នាំមុន ។
ប៉ុន្តែក្រុមអ្នកស្រាវជ្រាវ និយាយថា Eleutherodactylus (កង្កែបភ្លៀង ឬកង្កែបចោរ) ត្រូវបានបង្កើតឡើង នៅអាមេរិកខាងជើង ដោយចុង Oligocene មុនពេលដាក់អាណានិគមអាមេរិកកណ្តាល នៅសម័យ Miocene ជាច្រើនលានឆ្នាំមុនមុនពេលការ បំបែកកំណត់ត្រា ដំបូងរបស់ពួកគេ នៅអាមេរិកកណ្តាល ដែលធ្វើឲ្យពួកវា ភូគព្ភសាស្ត្រ ចាស់ជាងគេ។ សត្វឆ្អឹងខ្នងការាបៀនត្រូវបាន រកឃើញនៅរដ្ឋផ្លរីដា ។
ហ្វូស៊ីលត្រូវគេស្គាល់ថា ចំណាស់ជាងគេពីពូជនេះ ជាកម្មសិទ្ធិ របស់កង្កែប coquí ដែលមានក្នុងព្រៃ ការាបៀនយ៉ាង ហោចណាស់ ២៩ លានឆ្នាំ ។ អ្នកស្រាវជ្រាវនៅសារមន្ទីររដ្ឋផ្លរីដា បានសង្ស័យ ជាយូរមកហើយថា កង្កែបអាមេរិក ខាងជើងខ្លះ មានដើមកំណើតនៅការាបៀន ប៉ុន្តែពួកគេមិនច្បាស់ថា តាមរបៀបណានោះទេ ៕
ដោយ៖លី ភីលីព