ក្នុងសហរដ្ឋអាមេរិក ប្រធានាធិបតីជាតំណែងកំពូលមួយនៃអំណាចនីតិប្រតិបត្តិរបស់ពួកគេ។ ក្នុងប្រវត្តិសាស្ត្រអាមេរិកមានតែបុគ្គល ៤៤រូបប៉ុណ្ណោះទេដែលបានកាន់តំណែងជាប្រធានាធិបតី។ យ៉ាងណាក៏ដោយ មានតែប្រធានាធិបតីតែមួយរូបទេដែលបានចុះចេញពីតំណែង។
ប្រធានាធិបតីនោះគឺ លោក Richard Nixon ដោយគាត់បានចុះចេញនៅឆ្នាំ ១៩៧៤ ក្រោយពីការកាន់តំណែងអស់រយៈពេលជាង ៦ឆ្នាំ។ ការចុះចេញនេះគឺ ដោយសារតែរឿងអាស្រូវ Watergate។ រឿងអាស្រូវនេះ លោកបានជាប់ពាក់ព័ន្ធនឹងការយកព័ត៌មានដោយខុសច្បាប់ពីស្នាក់ការគណបក្សប្រជាធិបតេយ្យដែលជា គណបក្សដៃគូប្រកួតប្រជែង។
លោក Nixon ត្រៀមឡើងឧទ្ធម្ភាគចក្រចេញពីសេតវិមានក្រោយលាលែងពីតំណែង
ទាក់ទងនឹងរឿងអាស្រូវនេះដែរ លោកបានប្រឈមនឹងមានទោស តែលោកត្រូវបានប្រធានាធិបតី Gerald Ford ដែលជាប្រធានាធិបតីថ្មី លើកលែងការចោទប្រកាន់ទាំងឡាយមកលើរូបលោក។
ក្រោយពីបានលាលែងពីតំណែង លោក Nixon រស់ក្នុងជីវិតស្ងប់ស្ងាត់នៅរដ្ឋ California និង ក្រោយមករស់នៅ New Jersey។ លោកបានទទួលមរណភាពក្នុងឆ្នាំ ១៩៩៤ ដោយជំងឺស្លាប់មួយចំហៀងខ្លួន៕