ព័ត៌មានអន្តរជាតិ

នាវាពិឃាត របស់សហរដ្ឋអាមេរិក បាញ់ទម្លាក់គ្រាប់មីស៊ីល ប្រឆាំងនឹងនាវាចំនួន២គ្រាប់ ដែលបាញ់ចេញពីប្រទេសយេម៉ែន

Photo: CENTCOM

វ៉ាស៊ីនតោន ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៣ថា កាលពីថ្ងៃសៅរ៍ នាវាពិឃាត របស់សហរដ្ឋអាមេរិចំនួន១គ្រឿង បានបាញ់ទម្លាក់មីស៊ីល ប្រឆាំងនាវាចំនួន២គ្រាប់ ដែលបានបាញ់ចេញ ពីប្រទេសយេម៉ែន
ខណៈដែលវាបានឆ្លើយតប ទៅនឹងការអំពាវនាវ សុំជំនួយពីក ប៉ាល់កុងតឺន័រ ដែលត្រូវបានវាយប្រហារ ក្នុងការវាយប្រហារ ដាច់ដោយឡែកមួយ ។

ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក ហៅកាត់ថា (CENTCOM) បានឲ្យដឹងនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយ សង្គមដោយបានពណ៌នាថា វាជា “ការវាយប្រហារខុសច្បាប់លើកទី២៣ដោយក្រុម ហួធី (Houthi) មកលើនាវាដឹកជញ្ជូនអន្តរជាតិ” ចាប់តាំងពីថ្ងៃទី១៩ ខែវិច្ឆិកា ។

ក្រុម ហួធី បានកំណត់គោលដៅម្តងហើយម្តងទៀត មកលើនាវានៅក្នុងផ្លូវដឹកជញ្ជូនសមុទ្រ ក្រហមដ៏សំខាន់ជាមួយនឹង ការវាយប្រហារដែលពួកគេហៅថា គាំទ្រប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ដែលជាកន្លែងដែលអ៊ីស្រាអ៊ែល កំពុងប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ។

យោងតាមទីបញ្ជាការកណ្តាល CENTCOM បានឲ្យដឹងថា នាវា USS Gravely និងនាវា USS Laboon ដែលជានាវាពិឃាតទាំង២បានឆ្លើយតបទៅនឹងសំណើសុំជំនួយពីកប៉ាល់ Maersk Hangzhou ដែលជាកប៉ាល់កុងតឺន័រដែលមានទង់សិង្ហបុរី ដាណឺម៉ាកគ្រប់គ្រង និងប្រតិបត្តិការដែលបានរាយការណ៍ថា ត្រូវបានវាយប្រហារដោយមីស៊ីល ខណៈកំពុងឆ្លងកាត់សមុទ្រក្រហម ។

ខណៈនេះដែរ វាជាការឆ្លើយតបរបស់កងនាវា Gravely ដែលបានបាញ់ទម្លាក់មីស៊ីលដែលត្រូវបានបាញ់ “ឆ្ពោះទៅកាន់កប៉ាល់” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top