ព័ត៌មានអន្តរជាតិ

ទ្រព្យសម្បត្តិសុទ្ធ របស់រាជវង្ស អារ៉ាប៊ីសាអូឌីត ស្មើនឹង ៤ ដងទ្រព្យសម្បត្តិ លោក Musk និងលោក Gates

VN Express

អារ៉ាប៊ីសាអូឌីត ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Vnexpress បានប្រាប់ឲ្យដឹងថា ព្រះរាជវង្សានុវង្ស ដែលកំពុងកាន់អំណាច នៃ ប្រទេសអារ៉ាប៊ីសាអូឌីតមានទ្រព្យសម្បត្តិ សរុបប៉ាន់ស្មានមានតម្លៃ ១.៤ ពាន់ពាន់លានដុល្លារ អាមេរិកដែលស្មើនឹង ៤ ដងនៃតម្លៃរួមគ្នានៃមហាសេដ្ឋីកំពូល ២ រូបរបស់ពិភពលោក ។

នេះបើយោងតាមទស្សនាវដ្តី Forbes ថា ទន្ទឹមនឹងនេះ ទ្រព្យសម្បត្តិសុទ្ធរបស់ស្ថាបនិក Tesla លោក Elon Musk ត្រូវបានប៉ាន់ប្រមាណថា មានចំនួន ២៣៦.១ ពាន់លានដុល្លារ ហើយស្ថាបនិក Microsoft លោក Bill Gates មានចំនួន ១១៩.៧ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៣ ។
នេះធ្វើឲ្យ House of Saud មិនត្រឹមតែក្លាយជាអ្នកមាន បំផុតមួយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគ្រួសាររាជវង្សដ៏មានឥទ្ធិពលបំផុត មួយនៅលើពិភពលោកផងដែរ ដោយសារពួកគេមានឥទ្ធិពល យ៉ាងសំខាន់ទៅលើអនាគត នៃឧបទ្វីបអារ៉ាប់ និងឧស្សាហកម្មថាមពលសកល ។

ទោះបីជាមានសមាជិក លើសពី ១៥,០០០ នាក់ក៏ដោយ ទ្រព្យសម្បត្តិភាគច្រើន របស់គ្រួសាររាជវង្ស ត្រូវបានគ្រប់គ្រងដោយក្រុមជ្រើសរើស មានសាច់ញាតិត្រឹមតែ ២,០០០ នាក់ប៉ុណ្ណោះ ដែលបង្កើតជាបក្សកាន់អំណាច ។

បក្សពួកនេះកើតចេញពីកូនចៅរបស់ Abdulaziz bin Abdul Rahman បានបង្កើតព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតក្នុងឆ្នាំ ១៩៣២ ។ ស្តេច Salman bin Abdulaziz Al Saud ដែលបានឡើងសោយរាជ្យ នៅឆ្នាំ ២០១៥ គឺជាប្រមុខនៃគ្រួសាររាជវង្សបច្ចុប្បន្ន ដោយមានអ្នកស្នងមរតក របស់ព្រះអង្គជាព្រះអង្គម្ចាស់ Mohammed Bin Salman ៕
ដោយ៖លី ភីលីព

Most Popular

To Top