អាមេរិក ៖ នេះបើយោងតាមរបាយ ការណ៍ដីធ្លីបានឲ្យដឹងថា ជាមួយនឹងដីស្រែចម្ការចំនួន ១១១,២៨៨ហិចតា រាលដាលពាសពេញរដ្ឋចំនួន ១៧ សហស្ថាបនិក ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft លោក Bill Gates គឺជាម្ចាស់ដីស្រែឯកជន ដ៏ធំបំផុត នៅសហរដ្ឋអាមេរិក យោងតាមការចេញ ផ្សាយពីគេហទំព័រ Vnexpress ។
នេះបើយោងតាម Land Report 100 ចុះបញ្ជីម្ចាស់ដីអាមេរិកកំពូលទាំង ១០០ ថា មហាសេដ្ឋីរូបនេះក៏ជាម្ចាស់ដីធំជាងគេលំដាប់ទី ៤២ ក្នុងប្រទេស ដោយភាគច្រើន នៃអ្នកដែលមានចំណាត់ថ្នាក់ខាងលើ លោកជាម្ចាស់ដីភាគច្រើន ។ របាយការណ៍ដីធ្លីនិយាយថា ដីស្រែរបស់លោក ភាគច្រើនត្រូវបានទិញ តាមរយៈកិច្ចព្រមព្រៀងដ៏ធំ ជាពិសេសការទិញអចលនទ្រព្យ ចំនួន ៦១ ត្រូវបានលក់ជាប្លុក តែមួយក្នុងតម្លៃ ៥២០ លានដុល្លារ ដោយក្រុមប្រឹក្សាវិនិយោគ គម្រោងប្រាក់សោធន និវត្តន៍របស់ប្រទេសកាណាដា ឬ 100 Circles Farm ដែលជាដីកសិកម្មទំហំ ៥,៩០០ ហិកតាក្នុងរដ្ឋ Washington ក្នុងតម្លៃ ១៧១លានដុល្លារអាមេរិក ។
ក្នុងចំណោមការកាន់កាប់ ដីស្រែចំការរបស់លោក Bill Gates កសិដ្ឋានដាំដំណាំ Angelina ក្នុងរដ្ឋ Louisiana គឺជាកន្លែងដ៏ធំបំផុតរបស់លោក។ កសិដ្ឋាននេះមានទំហំជិត ២៨,៣០០ ហិកតា និងដាំដុះជាចម្បង សណ្តែកសៀង ពោត កប្បាស និងស្រូវ ។
គិតត្រឹមថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤ ទស្សនាវដ្ដី Forbes ប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិរបស់លោកមានចំនួន ១២០.២ពាន់លានដុល្លារ ដែលធ្វើឲ្យលោកក្លាយ ជាបុគ្គលដែលមានបំផុតទី ៧ នៅលើពិភពលោក ៕
ដោយ៖លី ភីលីព