ព័ត៌មានអន្តរជាតិ

តារាសម្តែង ហូលីវូដ លោក Steven Seagal ៖ ប្រទេសរុស្ស៊ី ជាប្រទេស ដែលលោកចូលចិត្តបំផុត

AFP

រុស្ស៊ី ៖ ក្នុងនាមជាកុមារ នៃសង្រ្គាមត្រជាក់ តារាភាពយន្តហូលីវូដ លោក Steven Seagal បានប្រាប់ RT ថា លោកត្រូវបានបង្រៀន ឲ្យខ្លាចប្រទេសរុស្ស៊ី ប៉ុន្តែការទៅលេងស្រុកកំណើត របស់ជីដូន ជីតា របស់លោកបានធ្វើឲ្យលោកដឹងថា វាជាផ្ទះ នៃវប្បធម៌ជ្រៅបំផុត និងស្រស់ស្អាតបំផុត នៅលើផែនដីទៅ វិញ ។

Seagal បាននិយាយថា លោកកើតនៅរដ្ឋ Michigan នៅព្រឹកព្រលឹមនៃសង្គ្រាមត្រជាក់ក្នុងឆ្នាំ ១៩៥២ លោកត្រូវបានចិញ្ចឹម នៅក្នុងគ្រួសាររុស្ស៊ី ប៉ុន្តែភ្លាមៗនោះឪពុកម្តាយ របស់លោកបានណែនាំជីដូនជីតា របស់លោកមិនឲ្យនិយាយភាសារុស្ស៊ី នៅជុំវិញ លោកឡើយ ។
លោកបានប្រាប់ RT ក្នុងបទសម្ភាសន៍មួយសប្តាហ៍នេះថា ភ្លាមៗ នៅពេលខ្ញុំនៅក្មេងខ្ញុំដឹងថា មាននយោបាយកើតឡើង ។ ឪពុកម្តាយរបស់ខ្ញុំ បាននិយាយទៅកាន់ជីដូនជីតា របស់ខ្ញុំថា យើងមិនចង់ឲ្យលោក និយាយភាសារុស្ស៊ីទេ ពីព្រោះយើងកំពុងស្ថិត ក្នុងពាក់កណ្តាលសង្រ្គាមត្រជាក់។

លោកបានបន្តថា ការបង្ហាញពីសូវៀតរុស្ស៊ីជាមនុស្សអាក្រក់ក្នុងប្រព័ន្ធផ្សព្វផ្សាយអាមេរិក ជាញឹកញាប់គួរឲ្យខ្លាច និងពិបាក សម្រាប់នរណាម្នាក់ដូចជាខ្ញុំ ពីព្រោះខ្ញុំស្រឡាញ់ ប្រទេសរុស្ស៊ី ។ ហើយពេលខ្លះ អ្នកនឹងឮពាក្យកុហក និងការឃោសនាឆ្កួតៗ ប្រសិនបើអ្នកទៅប្រទេសរុស្ស៊ី ប្រពន្ធរបស់អ្នកនឹង ត្រូវគេរំលោភ ម្តាយរបស់អ្នកនឹងត្រូវរំលោភ ហើយប្រសិនបើអ្នកចង់ជិះតាក់ស៊ី មានសេះ និងសត្វក្រៀល ដែលនឹងមកតាមផ្លូវ’ ពិតជារឿងឆ្កួតៗមែន។
លោក Segal បានបង្កើតមិត្តភាព ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជាងមួយទសវត្សរ៍មុន ដោយអ្នកទាំង ២ ទំនងជាមានទំនាក់ទំនង ស្នេហាជាមួយគ្នា លើសិល្បៈក្បាច់គុន ។ លោក Seagal បានទទួលសញ្ជាតិរុស្ស៊ីក្នុងឆ្នាំ ២០១៦ ហើយបច្ចុប្បន្នជាបេសកជន ពិសេសរបស់ក្រសួង ការបរទេសរុស្ស៊ី ស្តីពីទំនាក់ទំនងមនុស្សធម៌ រវាងទីក្រុងម៉ូស្គូ និងវ៉ាស៊ីនតោន ។

រឿងមួយដែលបានកើតឡើងនាពេលថ្មីៗនេះ គឺការប្រកួតបាល់ទាត់ពិភពលោក “FIFA 2018” ហើយខ្ញុំគិតថា ពូទីន គឺជាមនុស្សពូកែម្នាក់ ពីព្រោះលោកបានអញ្ជើញ ពិភពលោកមកទីនេះ ហើយភ្លាមៗ នោះពិភពលោកបានមកទីនេះ ហើយឃើញថា ប្រទេសរុស្ស៊ីគឺជាកន្លែងដ៏ស្រស់ស្អាត ទីក្រុងមូស្គូគឺ ទីក្រុងដ៏អស្ចារ្យមួយ វប្បធម៌ គឺជាវប្បធម៌ដ៏ជ្រៅ និងស្អាតបំផុតនៅលើផែនដី ៕
ដោយ៖លី ភីលីព

Most Popular

To Top