ព័ត៌មានអន្តរជាតិ

លោក Chris Evans ៖ខ្សែភាពយន្តកំពូល វីរបុរសរបស់លោក គួរទទួលបានសរសើរ ខ្លាំងជាងនេះ

អាមេរិក ៖ លោក Chris Evans ជាតារាសម្តែងអាមេរិកថ្មីៗនេះ បានសម្តែងមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការផ្តល់កិត្តិយស សម្រាប់ខ្សែ ភាពយន្ត កំពូលវីរបុរស ដែលដើរតួជាកំពូល វីរបុរសនេះ គួរទទួលការសរសើរ ខ្លាំងជាងនេះ បន្ទាប់ពីខ្សែ ភាពយន្តនេះ ទទួលបានការគាំទ្រ ពីទស្សនិកជន នៅទូទាំងពិភពលោក ។

លោក Evans បានបន្តថា ប្រភេទខ្សែភាពយន្តខ្នាតធំ ទាំងនេះដូចជាខ្សែភាពយន្តកំពូលវីរបុរស និងរឿងជាច្រើនទៀត ត្រូវការមនុស្សជាច្រើនចូលរួមក្នុង ការផលិតឡើងដើម្បីធ្វើឲ្យខ្សែភាពយន្តនោះទទួលបានការគាំទ្រ និងប្រជាប្រិយភាពកាន់ តែខ្លាំង ដូច្នេះមិនងាយក្នុងការផលិតឡើយ។

បុរសវ័យ ៤២ ឆ្នាំរូបនេះបានប្រកែកថា ប្រសិនបើខ្សែភាពយន្តខ្នាតធំទាំងនេះងាយស្រួល វានឹងមានរបស់ល្អច្រើនជាងនេះ។ ចំណែកតារាសម្ដែងរឿង Fantastic Four បានចែករម្លែកថា ខ្ញុំមិនបោះភាពជឿ ជាក់របស់ខ្លួនឡើយ គួរអ្នកទំាងអស់គ្នាផ្តល់ កិត្តិយសខ្លាំងជាងនព ។

តារាសម្ដែងរូបនេះបានចង្អុលបង្ហាញឲ្យឃើញថា ខ្ញុំមិនចង់រំលេចភាពយន្តជាក់លាក់ក្នុងកាតាឡុករបស់លោក Marvel ឡើយ ប៉ុន្តែមានរឿងខ្លះជារឿងអស្ចារ្យដែលជាចំណុចទាក់ទាញប្រជាប្រិយភាពពីអ្នកគាំទ្រ និងទស្សនិកជន ។ លោកបានបន្ថែមថា ដូចជាភាពយន្តដ៏អស្ចារ្យ ដោយឯករាជ្យ ហើយខ្ញុំគិតថា ភាពយន្តទំាងនេះ គួរនឹងទទួលបានកិត្តិយសជាងនេះបន្តិច ។

លោក Evans បានបង្ហាញថា រឿង Captain America: The Winter Soldier ក្នុងឆ្នាំ ២០១៤ ជាភាពយន្ត Marvel ដែលខ្ញុំចូលចិត្តបំផុត ។ តារាសម្តែងរូបនេះបានពន្យល់ថា វាមិនត្រឹមតែជាភាពយន្តល្អឥតខ្ចោះប៉ុណ្ណោះទេ ប៉ុន្តែជាបទពិសោធន៍មួយសម្រាប់អ្នកផលិត ៕
ដោយ៖លី ភីលីព

Most Popular

To Top