ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីប៉ាឡេស្ទីន៖ ការទប់ស្កាត់ការវាយប្រហារលើទីក្រុងរ៉ាហ្វា ដែលបានគ្រោងទុករបស់អ៊ីស្រាអែល គឺជាអាទិភាព

រូបភាពពី៖​ XINHUA

រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាម៉ូដ អាបាស បានឲ្យដឹងដា ការការពារកងកម្លាំងអ៊ីស្រាអែលពីការឈ្លានពានទីក្រុងរ៉ាហ្វា ភាគខាងត្បូងនៃតំបន់ហ្គាហ្សា គឺជាអាទិភាពបន្ទាន់មួយ។

លោក អាបាស បានឲ្យដឹងក្នុងអំឡុងពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Mauro Vieira ថា “បញ្ហាបន្ទាន់ និងអាទិភាពសម្រាប់ពួកយើង គឺការពារកងកម្លាំងអ៊ីស្រាអែលពីការឈ្លានពានទីក្រុងរ៉ាហ្វា ដែលប្រជាជនប៉ាឡេស្ទីនជាង ១,៥លាននាក់ត្រូវបានផ្លាស់ទីលំនៅ ដែលនឹងបង្កឱ្យមានមហន្តរាយមនុស្សធម៌” ។

លោក អាបាស ក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃការពន្លឿនការចូលទៅកាន់ផ្នែកមនុស្សធម៌ ជំនួយសង្គ្រោះ និងជំនួយផ្នែកវេជ្ជសាស្រ្តទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ដោយអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងអន្តរជាតិកាន់តែខ្លាំងដើម្បីតម្រូវឱ្យអ៊ីស្រាអែល បើកច្រកឆ្លងកាត់ទាំងអស់ដែលនាំទៅដល់ហ្គាហ្សា ដើម្បីនាំយកជំនួយសង្គ្រោះ និងចាប់ផ្តើមការកសាងឡើងវិញ។

ការលើកឡើងរបស់លោក ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានអនុម័តកាលពីថ្ងៃសុក្រ នូវផែនការ សម្រាប់កងកម្លាំងការពារអ៊ីស្រាអែល ដើម្បីបើកប្រតិបត្តិការលើទីក្រុងរ៉ាហ្វា៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top