ព័ត៌មានអន្តរជាតិ

លោក Putin ៖ យោធារបស់ណាតូ កំពុងប្រតិបត្តិការ នៅក្នុងប្រទេសអ៊ុយក្រែន

AFP

បរទេស៖យោងតាមការចេញផ្សាយរបស់​ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអះអាងថា វាមិនមែនជារឿងសម្ងាត់ទេ ដែលយុទ្ធជនមកពីរដ្ឋណាតូមានវត្តមាន នៅលើដីក្នុងប្រទេសអ៊ុយក្រែន។

ថ្លែងទៅកាន់អ្នកគាំទ្រ និង ប្រព័ន្ធផ្សព្វផ្សាយ កាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីជ័យជម្នះក្នុងការ បោះឆ្នោតប្រធានាធិបតីភ្លូកទឹកភ្លូកដី របស់លោក។

លោកPutin បានសង្កត់ធ្ងន់ ថា ទីក្រុងមូស្គូបានដឹងយ៉ាង ច្បាស់អំពីការអំពាវនាវ នៅក្នុងប្លុកយោធាដែលដឹកនាំ ដោយសហរដ្ឋអាមេរិក ដើម្បី ដាក់ពង្រាយកងទ័ព ទៅកាន់ប្រទេស អ៊ុយក្រែន។

ប្រធានាធិបតីរូបនេះបានថ្លែងទៀតដែរថា៖យើងឮទាំងសុន្ទរកថាទាំងជាភាសាបារាំង និងអង់គ្លេសនៅទីនោះហើយ គ្មាន​អ្វី​ល្អ​ក្នុង​រឿង​នេះ​ទេ ជា​ដំបូង​សម្រាប់​ពួក​គេ ព្រោះ​ពួក​គេ​ស្លាប់​នៅ​ទី​នោះ និង​ច្រើន​នាក់។

លោក Putin ក៏បានថ្លឹងថ្លែងសង្កត់ធ្ងន់ ទៅលើលទ្ធភាពនៃជម្លោះទ្រង់ទ្រាយធំ រវាងណាតូ និងរុស្ស៊ី ផងដែរដោយព្រមានថា វាមិនអាចបដិសេធបានទេ ហើយអ្វីគ្រប់យ៉ាងគឺអាច ធ្វើទៅបាននៅក្នុងពិភព សម័យទំនើបនេះ ប៉ុន្តែអ្នកគ្រប់គ្នាដឹងថា នេះនឹងជាការខ្មាស់អៀន មួយជំហាន នៃសង្គ្រាមលោកលើកទី III ដែល ខ្ញុំ​មិន​គិត​ថា​មាន​អ្នក​ណា ​ចាប់​អារម្មណ៍​រឿង​នោះ​ទេ ៕

ប្រែសម្រួល​៖ស៊ុនលី

Most Popular

To Top