ហ្គាហ្សា ៖ ក្រសួងសុខាភិបាល នៅតំបន់ហ្គាហ្សា បានប្រកាសកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ របស់ពលរដ្ឋប៉ាឡេស្ទីន បានកើនឡើងដល់៣៣.១៧៥នាក់ហើយ ដែលនេះជាលទ្ធផល នៃការវាយប្រហារ របស់អ៊ីស្រាអ៊ែលដែលកំពុងបន្ត ។
ក្រសួងខាងលើបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអ៊ែលបាន សម្លាប់ជនជាតិប៉ាឡេស្ទីន អស់ចំនួន៣៨នាក់ និងបង្កឲ្យមានរបួសចំនួន៧១នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់៣៣.១៧៥នាក់ និងរបួសមានរហូតដល់៧៥.៨៨៦នាក់ គិតចាប់តាំងពីជម្លោះរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់បានផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ។
ទន្ទឹមនឹងនេះដែរ កងទ័ពអ៊ីស្រាអ៊ែលបានឲ្យដឹងថា ទាហានចំនួន៤នាក់ត្រូវបាន សម្លាប់នៅក្នុងការប្រយុទ្ធគ្នា នៅតំបន់ហ្គាហ្សាស្ទ្រីប ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្ញើទៅកាន់ទីភ្នាក់ងារ ព័ត៌មានចិន Xinhua កងទ័ពបានឲ្យដឹងថា ទាហានចំនួន៤នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ ដោយការបាញ់ប្រឆាំងនឹងរថក្រោះនៅក្នុងទីក្រុង Khan Younis ដែលស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា ស្ទ្រីប ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា ខ្មាន់កាំភ្លើងបានចេញពីក្នុងរូបក្រោមដី នៅខាងក្នុងផ្ទះដែលត្រូវបានបំផ្លាញ ខណៈពេលដែលកំពុងផ្លាស់ទីចេញពីអគារ ហើយបានបាញ់ចំក្រុមយុទ្ធជន ដោយបានសម្លាប់ទាហាន៣នាក់ភ្លាមៗ និងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ដែលបានស្លាប់នៅ ពេលក្រោយនៅក្នុងមន្ទីរពេទ្យ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាករា
Update៖ ចំនួនអ្នកស្លាប់ របស់ពលរដ្ឋ ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា កើនឡើងដល់ជាង៣៣.០០០នាក់