ព័ត៌មានអន្តរជាតិ

ក្រុមក្លែងបន្លំលក់ ទូរស័ព្ទក្លែងក្លាយទៅមនុស្ស ៧.០០០នាក់នៅប្រទេសវៀតណាម

Vn Express

វៀតណាម៖ ជនសង្ស័យចំនួន ២២ នាក់ត្រូវបានចាប់ខ្លួនពីបទលក់ទូរស័ព្ទក្លែងក្លាយដល់មនុស្សយ៉ាងហោចណាស់ ៧.០០០ នាក់ ដោយប្រមូលប្រាក់ចំនេញខុសច្បាប់ជាង ៩០ ពាន់លានដុងស្មើនឹ៣.៦ លានដុល្លារអាមេរិកនៅប្រទេសវៀតណាម។

លោកស្រី Bui Thi Huong អាយុ ៤៣ ឆ្នាំមកពីទីក្រុងហាណូយ និង ២១ នាក់ផ្សេងទៀតត្រូវបានប៉ូលីសនៅភាគកណ្តាលនៃខេត្ត Ha Tinh ធ្វើការស៊ើបអង្កេតពីបទទទួលបានទ្រព្យសម្បត្តិដោយការក្លែងបន្លំ។ នៅឆ្នាំ ២០១៩ លោក Huong បានជ្រើសរើសមនុស្សជាច្រើននាក់ដើម្បីបង្កើតគណនីនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដែលផ្សាយពាណិជ្ជកម្មការលក់ទូរស័ព្ទ។

ជារៀងរាល់ថ្ងៃ លោកស្រី Huong បានណែនាំបុគ្គលិករបស់លោកស្រីឲ្យបង្ហោះរូបភាពទូរស័ព្ទ ដោយផ្តល់ជូនពួកគេក្នុងតម្លៃប្រហែល ៣ លានដុងថោកជាងតម្លៃដែលបានរាយបញ្ជីធម្មតាក្នុងប្រទេសនេះ។ នៅពេលនរណាម្នាក់ចង់ទិញបញ្ជីមួយរបស់ពួកគេ ក្រុមរបស់លោកស្រី Huong នឹងលក់ទូរស័ព្ទក្លែងក្លាយឲ្យពួកគេ មុនពេលកាត់ផ្តាច់ទំនាក់ទំនងទាំងអស់។

ចាប់ពីខែមករាដល់ខែមីនា ប៉ូលីសនៅទីក្រុង Ha Tinh និងទីក្រុងហាណូយបានសហការគ្នាស្វែងរកទីតាំងចំនួន ១០ ដែលលោកស្រី Huong និងបក្ខពួករស់នៅ ដោយឃាត់ខ្លួនមនុស្សចំនួន ២២ នាក់ និងរឹបអូសបានទូរសព្ទក្លែងក្លាយចំនួន ៣,០០០ គ្រឿង មានស្លាកយីហោដូចជា iPhone និង Samsung រួមទាំងវត្ថុតាងផ្សេងទៀត។

លោកស្រី Huong បាននិយាយថា លោកស្រីបានទទួលរងការខាតបង់ពីអាជីវកម្មអនឡាញរបស់នាងនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ដូច្នេះហើយនាងបានបញ្ជាទិញទូរសព្ទក្លែងក្លាយជាច្រើនពីបរទេស ទិញកញ្ចប់ពីម៉ាកផ្លូវការ និងប្រើវាដើម្បីបញ្ឆោតអតិថិជនឲ្យទិញទូរស័ព្ទ៕ ដោយ៖លី ភីលីព

Most Popular

To Top