ព័ត៌មានអន្តរជាតិ

នារីបម្រើការ លើយន្តហោះ Eva Air ៣ នាក់ ក្លាយជាអ្នកក្លាហ៊ាន និងសរសើរ លើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីចូលបំបែកការ ប្រយុទ្ធនៅកណ្តាលអាកាស

VN Express

តៃវ៉ាន់៖ នារីបម្រើការលើយន្តហោះ ៣ នាក់នៅលើជើង ហោះហើរ Eva Air ដែលមានមូលដ្ឋាន នៅតៃវ៉ាន់ក្លាយជាអ្នកក្លាហ៊ាន និងត្រូវបានគេសរសើរ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម សម្រាប់ការឆ្លើយតបរហ័ស និង វិជ្ជាជីវៈរបស់ពួកគេ បន្ទាប់ពីបានបំបែកការឈ្លោះគ្នានៅកណ្តាលអាកាសរវាងបុរស ២ នាក់ ។

TVBS News បានរាយការណ៍ថា ការប៉ះទង្គិចគ្នារវាងបុរស ២ នាក់ បានកើតឡើងនៅលើជើងហោះហើរ ដែលចាកចេញពីទីក្រុងតៃប៉ិទៅកាន់ទីក្រុង San Franciso កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ កាលពីពេលថ្មីៗនេះ ។ ការប្រយុទ្ធគ្នាបានកើតឡើងតែប៉ុន្មានម៉ោង ក្នុងការធ្វើដំណើរ ខណៈ អ្នកដំណើរម្នាក់ ក្នុងចំណោមអ្នកដំណើរ បានសម្រេចចិត្តប្តូរកន្លែងអង្គុយ ដោយសារតែមនុស្សម្នាក់ នៅក្បែរគាត់កំពុងក្អកខ្លាំង ។

លោកបានរើទៅរកកន្លែងទំនេរមួយ ហើយអង្គុយចុះ ប៉ុន្តែប៉ុន្មាននាទីក្រោយមក ម្ចាស់កៅអីដើម បានត្រឡប់មកវិញ បណ្តាលឲ្យមានការឈ្លោះ ប្រកែកគ្នាយ៉ាងខ្លាំងក្លា។ វីដេអូមួយបានបង្ហោះនៅលើ X ពីមុនត្រូវបានគេស្គាល់ថា ជា Twitter បានបង្ហាញអ្នកបម្រើលើយន្តហោះ ៣ នាក់បាន ចូលទីព្យាយាមយ៉ាងលឿន ដើម្បីធ្វើឲ្យអ្នកដំណើរ ដែលកំពុងប្រយុទ្ធគ្នាឲ្យឈប់ ។ ម្នាក់ក្នុងចំណោមអ្នកទាំង ៣ បានដាក់ដៃនាងនៅចន្លោះបុរសទាំង ២ ដើម្បីកុំឲ្យពួកគេចូលទៅជិតគ្នា ។

បុរសទាំងនោះត្រូវបានគេរាយការណ៍ថា បានប្រគល់ឲ្យប៉ូលិស ក្នុងទីក្រុង San Francisco ពេលមកដល់។ បន្ទាប់ពីវីដេអូនេះបានរីករាលដាល នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកនិយមលេងអ៊ីនធើណេត បានសរសើរពីវិជ្ជាជីវៈរបស់អ្នកបម្រើការលើយន្តហោះ និងការអន្តរាគមន៍យ៉ាងឆាប់រហ័ស​ ។
អ្នកប្រើប្រាស់បានសរសេរថា អ្នកបម្រើលើយន្តហោះ បានបង្ហាញពីភាពក្លាហាន និងវិជ្ជាជីវៈ។អ្នកផ្សេងទៀតបានសរសេរថា ពួកគេមើលទៅដូចជាវីរបុរស ហើយពួកគេគួរតែត្រូវបានរង្វាន់ ៕
ដោយ៖លី ភីលីព

Most Popular

To Top