ព័ត៌មានអន្តរជាតិ

រថយន្តក្រុងធ្លាក់ ចូលទន្លេនៅទីក្រុង St Petersburg បណ្តាលឲ្យមនុស្ស ស្លាប់ជាច្រើននាក់(វីដេអូ)

RT News

ទីក្រុង St Petersburg៖គណៈកម្មាធិការស៊ើបអង្កេត ប្រទេសរុស្ស៊ីបាននិយាយថា រថយន្តក្រុងដឹកអ្នកដំណើរ មួយគ្រឿងបានធ្លាក់ចូល ទៅក្នុងទន្លេក្នុង ទីក្រុង St Petersburg នៃប្រទេសរុស្ស៊ី ដោយបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៧ នាក់ ។

យោងតាមក្រសួងសង្គ្រោះបន្ទាន់ បានឲ្យដឹងថា មនុស្ស ៩ នាក់ត្រូវបានគេរកឃើញពីរថយន្តដែលលិច បន្ទាប់ពីប្រតិបត្តិការ ជួយសង្គ្រោះដែលមានបុគ្គលិក ៦៩ នាក់ និងឧបករណ៍ឯកទេស១៨។ ប៉ូលិសបាននិយាយថា មានមនុស្សប្រហែល ២០ នាក់ជិះរថយន្តក្រុងនៅពេលកើតហេតុ បើតាមសាក្សី អ្នកដំណើរមួយចំនួនអាចចេញពីរថយន្ត ដោយគ្មានអ្នកជួយ។
ការធ្លាក់នេះ ត្រូវបានថតដោយកាមេរ៉ា CCTV នេះវីដេអូបង្ហាញថា អ្នកបើករថយន្តទំនងជាបាត់បង់ ការគ្រប់គ្រងរថយន្ត ពេលកំពុងបត់ ។ រថយន្តក្រុងនេះត្រូវបានគេមើលឃើញថា បានបុករថយន្តជាច្រើនគ្រឿង មុនពេលដែលទម្លុះរបងការពារ ហើយធ្លាក់ចូលទៅក្នុងទន្លេ Moyka បន្ទាប់មករថយន្តស្ទើរតែលិចចូលទៅក្នុងទឹក ។

គណៈកម្មាធិការ ដឹកជញ្ជូន នៃទីក្រុង St Petersburg បានបញ្ជាក់អំពីឧប្បត្តិហេតុនេះ ដោយនិយាយថា អ្នកបើកបរបាន បាត់បង់ការ គ្រប់គ្រងរថយន្តក្រុង ដែលនាំឲ្យរថយន្តធ្លាក់ចូលទៅក្នុងទឹកពីស្ពាន Potseluev (ស្ពាន Kisses) ។
យោងតាមសមត្ថកិច្ច បាននិយាយថា អ្នកបើកបរត្រូវបានឃុំខ្លួន នៅប៉ុស្តិ៍នគរបាល។ សំណុំរឿងព្រហ្មទណ្ឌ ត្រូវបានចាប់ផ្តើម ប្រឆាំងលោក ។ ចំពោះ Gazeta.ru បានរាយការណ៍ថា យោងតាមទិន្នន័យបឋម អ្នកបើកបរអាចបាត់បង់ ការគ្រប់គ្រងរថយន្ត ដោយសារតែបញ្ហា សុខភាពភ្លាមៗ៕
ដោយ៖លី ភីលីព

Most Popular

To Top