ម៉ូស្គូ៖ តុលាការរបស់ប្រទេសរុស្ស៊ី លោក Evan Gershkovich បានកាត់ទោសអ្នកកាសែត Wall Street Journal
ឱ្យជាប់ពន្ធនាគាររយៈពេល ១៦ឆ្នាំ ពីបទសន្តិសុខជាអតិបរមា បន្ទាប់ពីរកឃើញថា រូបគាត់មានទោសពីបទចារកម្ម។
ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍មកថា ការិយាល័យអគ្គរដ្ឋរាជអាជ្ញាបានឲ្យដឹងថា
“តុលាការបានបង្កើត និងចងក្រងជាឯកសារថា អ្នកកាសែតសហរដ្ឋអាមេរិក Wall Street Journal
គឺលោក Gershkovich បានប្រមូលព័ត៌មានសម្ងាត់នៅក្នុងតំបន់ Sverdlovsk អំពីសកម្មភាពរបស់សហគ្រាសការពារជាតិ JSC NPK Uralvagonzavod តាមបទបញ្ជារបស់ទីភ្នាក់ងារ CIA នៅក្នុងខែមីនា ឆ្នាំ២០២៣” ។
អង្គសវនាការបានធ្វើឡើងចំនួន២លើកដែលត្រូវបានធ្វើឡើងនៅមុនការកាត់ទោសនេះនៅក្នុងតុលាការនៅតំបន់ Sverdlovsk។
ដំបូងឡើយ រដ្ឋរាជអាជ្ញាបានស្នើឱ្យតុលាការកាត់ទោសលោក Gershkovich ឱ្យជាប់ពន្ធនគាររយៈពេល ១៨ឆ្នាំ
តែអ្នកយកព័ត៌មានសហរដ្ឋអាមេរិកបានបដិសេធពីការចោទប្រកាន់នេះ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា