ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិ ៖ កងកម្លាំងយោធាអង់គ្លេស មានបញ្ហាអាក្រក់ខ្លាំង ជាងការរំពឹងទុក

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក John Healey បានព្រមានថា កងទ័ពអង់គ្លេស កងទ័ពជើងទឹក និងកងទ័ពអាកាស កំពុងតែតស៊ូជាមួយ នងឹភាពខ្វះខាត លទ្ធកម្ម ការធ្លាក់ចុះនៃក្រមសិលធម៍។

នៅក្នុងការវាយតម្លៃដ៏គួរឲ្យកត់សំគាល់នៃកងកម្លាំងយោធារបស់ចក្រ ភពអង់គ្លេស លោក Healey បានប្រាប់សន្និសីទស្តីពីសង្គ្រាម និងដីធ្លីប្រចាំឆ្នាំរបស់កងទ័ពអង់គ្លេស នៅទីក្រុងឡុងដ៍កាលពីថ្ងៃចន្ទថា កងកម្លាំងប្រដាប់អាវុធ របស់ប្រទេសនេះប្រឈមនឹង បញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ជាងអ្វីដែលយើងអាចរំពឹងទុក ។

រដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះ បានកាន់តំណែងត្រឹមតែជាងពីរសប្តាហ៍ប៉ុណ្ណោះ ដែលជាផ្នែក នៃរដ្ឋាភិបាលនិងការងារថ្មី ហើយលោកបានបន្ថែមថា ឥឡូវនេះយើងក៏ឃើញថា បញ្ហាទាំងនេះកាន់តែអាក្រក់ ជាងអ្វី ដែលយើងគិតទៅទៀត ដោយយុគសម័យថ្មីសម្រាប់វិស័យការពារជាតិ របស់ចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹង ការគំរាមកំហែង សកលដែលកើនឡើងយ៉ាងឆាប់រហ័ស ។

គួរឲ្យដឹងដែរថា រដ្ឋាភិបាលអង់គ្លេសចុងក្រោយនេះ បានកំណត់ផែនទីចង្អូលបង្ហាញផ្លូវថ្មី ដើម្បីចំណាយដល់ទៅ២,៥ភាគរយ នៃប្រាក់ចំណូលជាតិ លើវិស័យការពារជាតិហើយ អង់គ្លេស​ជា​សមាជិក​ណាតូ ដែល​តម្រូវ​ឱ្យ​រដ្ឋ​ជា​សមាជិក​ចំណាយ​យ៉ាង​ហោច​ណាស់២ភាគរយប៉ុណ្ណោះនៃ GDP លើ​វិស័យ​យោធា​របស់​ខ្លួន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top