អ្នកវិទ្យាសាស្រ្តជាច្រើនរូប បានធ្វើការសិក្សាស្រាវជ្រាវ អំពីមូលហេតុដែលធ្វើឲ្យអ្នកមានអារម្មណ៏ល្អ ។ ជាដំបូងវាត្រូវបានគេបង្ហាញឲ្យឃើញថា ការទទួលទានសុរាបញ្ចេញនូវសារធាតុគីមីម្យ៉ាង នៅក្នុងកន្លែងមួយនៃខួរក្បាលរបស់មនុស្ស ដែលអាចធ្វើឲ្យពួកគេមានអារម្មណ៏ល្អ។
ដំនើរការយ៉ាងមមាញឹក នៃសារធាតុគីមីផ្សេងៗដែលមាននៅក្នុងសុរា បានធ្វើការសាយភាយនៅក្នុង ខួរក្បាលបន្ទាប់ពីការទទួលទាននោះ បានបង្កើននូវអារម្មណ៏សប្បាយរីករាយនឹងធូរស្បើយ ។
ការស្រាវជ្រាវកាលពីលើកមុន អ្នកស្រាវជ្រាវមួយក្រុមបាន មានការពិសោធន៏ទៅលើសត្វ ដែលពួកគេត្រូវបានមានអារម្មណ៏ សប្បាយបន្ទាប់ពីពួកវាត្រូវបានគេ ឲ្យទទួលទានសុរា ។
ក៏ប៉ុន្តែការសិក្សាស្រាវជ្រាវថ្មី បានប្រើប្រាស់បច្ចេកវិទ្យាស្កេន ខួរក្បាលរបស់អ្នក ទទួលទានសុរា ដែលវាបានបង្ហាញនូវកន្លែង ដែលមានផលប៉ះទង្គិចធំ ជាងគេបំផុត។
ការសិក្សាដែលមកពីមណ្ឌលសុខភាព Ernest Gallo Clinic និងមជ្ឈមណ្ឌលស្រាវជ្រាវ នៅឯមហាវិទ្យាល័យនៃរដ្ឋកាលីហ្វរញ៉ា បានធ្វើការសង្កេតជាលើដំបូងថា ចលនាអេនដូហ្វីនបានធ្វើការសាយភាយ នៅក្នុងតំបន់២នៃខួរក្បាល គឺ តំបន់ទទួលអារម្មណ៏នៃខួរក្បាល និង ផ្នែកខាងមុខនៃស្រោមខួរ ដែលនេះជាហេតុធ្វើឲ្យអ្នក ដែលទទួលទានសុរាមានអារម្មណ៍ស្រស់ស្រាយ។
អ្នកដឹងនាំស្រាវជ្រាវ លោក Jennifer Mitchell ដែលជាជំនួយការសាស្រ្តាចារ្យខាងផ្នែកប្រសាទសាស្រ្ត បាននិយាយថា : ‘នេះគឺជាអ្វីដែល ពួកយើងបានស្រាវជ្រាវអស់ រយៈពេលប្រហែលជាជាង ៣០ឆ្នាំ ដែលបានមានការពិសោធន៏ទៅលើសត្វ ក៏ប៉ុន្តែមិនមានលទ្ធផលអ្វី ដែលជាក់លាក់សោះរហូតមកដល់បច្ចុប្បន្ន។
ជាមួយគ្នានេះដែរអ្នកស្រាវជ្រាវមួយចំនួន បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដែលមានឈ្មោះថា PET ដើម្បីតាមដានឥទ្ធពលភ្លាមៗ នៃសារជាតិសុរានៅក្នុងខួរក្បាល របស់អ្នកប្រមឹកចំនូន១៣នាក់ និងអ្នកទទួលទានស្រាធម្មតាចំនួន១២នាក់។
ការទទួលទានសុរានាំឲ្យមានការសាយភាយ នៃចលនាអេនដូហ្វីននៅគ្រប់ផ្នែកនៃខួរក្បាល។ ចលនាអេនដូហ្វីនសាយភាយនៅក្នុងខួរក្បាលច្រើនប៉ុណ្ណា អ្នកទទួលទានសុរាមានអារម្មន៍ធូរ ស្បើយខ្លាំងប៉ុណ្ណឹងដែរ។
លទ្ធផលនេះបានអនុញ្ញាត ឲ្យអ្នកស្រាវជ្រាវធ្វើការកត់សំគាល់ ទុកនូវអ្វីដែលបានកើតឡើង នៅក្នុងខួរក្បាលដែលលទ្ធផលនេះត្រូវបានបង្ហាញ ឲ្យឃើញដោយមាស៊ីនស្កេន PET។