ព័ត៌មានអន្តរជាតិ

ចិន៖ អង្កការណាតូខ្លួនឯង គឺជាអ្នកដែលទាញបានផ្តល់ចំណេញពីជម្លោះនៅអ៊ុយក្រែន

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Zhang Xiaogang បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសក្នុងប្លុកណាតូកំពុងទទួលបានផលចំណេញយ៉ាងច្រើនចេញពីជម្លោះនៅអ៊ុយក្រែន។

លោក Zhang ត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយលើសេចក្តីប្រកាសដែលបានអនុម័តកាលពីដើមខែនេះនៅឯកិច្ចប្រជុំកំពូលរបស់ អង្គការណាតូក្នុងទីក្រុងវ៉ាស៊ីនតោន ដែលបានដាក់ស្លាកទីក្រុងប៉េកាំងថាជាអ្នកសម្រេចបាននូវសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ លោក​បាន​ច្រានចោល​ឯកសារ​នេះ​ថា​វា​ពោរពេញ​ទៅ​ដោយ​ការ​ភូតភរ និង​លម្អៀង​។

សម្ព័ន្ធមិត្តណាតូដឹកនាំដោយសហរដ្ឋអាមេរិក បន្តដុតភ្លើង និងចំណេញពីសង្គ្រាមនេះបើយោងតាមការបញ្ជាក់
បន្ថែមដោយ លោក Zhang ហើយបន្តថាថា NATO ចាំបាច់ត្រូវគិតពិចារណាដោយខ្លួនឯង ជំនួសឱ្យការទម្លាក់កំហុសទៅលើប្រទេសចិនហើយត្រូវចាំថាលោក​ខាង​លិច​ថា​បាន​បង្ក​ជម្លោះ​ជុំវិញ​ពិភពលោក។

គួរឲ្យដឹងដែរថារដ្ឋាភិបាលក្រុងប៉េកាំងបានច្រានចោលការចោទប្រកាន់ជាច្រើនដងថា ខ្លួនកំពុងជួយក្រុងរដ្ឋាភិបាលទីក្រុងមូស្គូឱ្យជៀសផុតពីការដាក់ទណ្ឌកម្ម និងកំពុងជួយដល់ឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី។

នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ប្រទេសចិនបានស្នើផែនទីបង្ហាញផ្លូវទៅកាន់សន្តិភាពចំនួន១២ ហើយចាប់តាំងពីពេលនោះមកបានខិតខំប្រឹងប្រែង ដើម្បីសម្របសម្រួលជម្លោះក្នុងអំឡុងពេល កិច្ចប្រជុំជាបន្តបន្ទាប់ជាមួយមន្ត្រីរុស្ស៊ី និងអ៊ុយក្រែន៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top