ព័ត៌មានអន្តរជាតិ

លោក Trump នឹងត្រឡប់ទៅរៀបចំយុទ្ធនា ក្នុងទីក្រុងដែលលោករងការបាញ់ប្រហារកន្លងមកនោះសាជាថ្មី

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងរៀបចំ ការជួបជុំដ៏ធំ និងស្រស់ស្អាតមួយឡើងវិញនៅទីក្រុង Butler រដ្ឋ Pennsylvania ជាកន្លែងដែលលោកបានរងរបួសនៅក្នុងការប៉ុនប៉ងធ្វើឃាតកាលពីដើមខែនេះ។

រំលឹកថាលោក Trump បានគេចផុតពីការស្លាប់យ៉ាងកៀកបំផុតនៅឯការជួបជុំមួយកាលពីថ្ងៃទី១៣ខែកក្កដា នៅពេលដែលគ្រាប់កាំភ្លើងរបស់ឃាតកបានបាញ់មកចំត្រចៀកខាងស្តាំងរបស់គាត់ ខណៈដែលខ្មាន់កាំភ្លើងមានបំណងចង់បាញ់ចំក្បាលរបស់គាត់។

ការបាញ់ពីលើដំបូលផ្ទះដែលប៉ូលីសសម្ងាត់អាមេរិកបានទុកចោលដោយគ្មានសុវត្ថិភាព ខ្មាន់កាំភ្លើងអាយុ២០ឆ្នាំអាចសម្លាប់អ្នកទស្សនាម្នាក់ និងរបួសពីរនាក់ទៀត មុនពេលគាត់ត្រូវបានបាញ់សម្លាប់ដោយក្រុមប៉ូលីស។

លោក Trump បានសរសេរនៅក្នុងសារបង្ហោះនៅលើវេទិកា Truth Social របស់គាត់កាលពីថ្ងៃសុក្រថា៖ខ្ញុំនឹងត្រលប់ទៅ Butler រដ្ឋ Pennsylvania វិញសម្រាប់ការជួបជុំដ៏ធំ និងស្រស់ស្អាត ដោយគោរពដល់ព្រលឹងនៃវីរបុរសពន្លត់អគ្គីភ័យជាទីស្រឡាញ់របស់យើង Corey និងអ្នកស្នេហាជាតិដ៏ក្លាហានទាំងនោះដែលរងរបួសកាលពីពីរសប្តាហ៍មុន។

គួរឲ្យដឹងដែរថាលោកCorey Comperatore ជាអតីតអ្នកពន្លត់អគ្គីភ័យអាយុ ៥០ឆ្នាំដែលត្រូវបានបាញ់ចំក្បាលអំឡុងពេលប៉ុនប៉ងធ្វើឃាតកាលពីគ្រានោះ៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top