ព័ត៌មានអន្តរជាតិ

ព្រឹទ្ធសភាអាមេរិកអនុម័ត កំណែទម្រង់សុវត្ថិភាពកុមារ តាមប្រព័ន្ធអ៊ីនធើណេតសំខាន់ៗ

អាមេរិក៖ ព្រឹទ្ធសភាអាមេរិកបានអនុម័ត កំណែទម្រង់សុវត្ថិភាពកុមារតាមប្រព័ន្ធអ៊ីនធើណេតដ៏ធំក្នុងការបោះឆ្នោតជាឯកច្ឆ័ន្ទកាលពីថ្ងៃអង្គារ បើទោះបីជាច្បាប់នេះធ្វើឲ្យមានប្រតិកម្មចម្រុះពីឧស្សាហកម្មបច្ចេកវិទ្យា ប្រឈមនឹងជោគវាសនាមិនច្បាស់លាស់ក្នុងសភាតំណាងរាស្រ្តក៏ដោយយោងតាមការចេញផ្សាយពីគេហទំព័រ VOA ។

ច្បាប់ចំនួន២ គឺច្បាប់ស្តីពីការការពារឯកជនភាពលើអ៊ីនធើណេតរបស់កុមារ និងមនុស្សវ័យជំទង់ និងច្បាប់ស្តីពីសុវត្ថិភាពលើអ៊ីនធើណេតរបស់កុមារ មានឈ្មោះហៅក្រៅថា COPPA 2.0 និង KOSA នឹងត្រូវអនុម័តក្នុងសភាគ្រប់គ្រងដោយសាធារណរដ្ឋ ដែលបច្ចុប្បន្នកំពុងរងចាំរហូតដល់ខែកញ្ញា ដើម្បីក្លាយជាច្បាប់។

ព្រឹទ្ធសភាបានអនុម័តសេចក្តីព្រាងច្បាប់នេះក្នុងការបោះឆ្នោតទ្វេភាគីដ៏កម្រ ៩១-៣។ COPPA 2.0 នឹងហាមឃាត់ការផ្សាយពាណិជ្ជកម្មដែលផ្តោតទៅលើអនីតិជន និងការប្រមូលទិន្នន័យដោយគ្មានការយល់ព្រមពីពួកគេ ហើយផ្តល់ឲ្យឪពុកម្តាយ និងកុមារនូវជម្រើសក្នុងការលុបព័ត៌មានរបស់ពួកគេចេញពីវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។

សមាជិកព្រឹទ្ធសភា លោកស្រី Marsha Blackburn ជាសហឧបត្ថម្ភរបស់ KOSA មកពីគណបក្សសាធារណរដ្ឋបាននិយាយក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃអង្គារថា កុមារមិនមែនជាផលិតផលរបស់អ្នកឡើយ កុមារមិនមែនជាប្រភពប្រាក់ចំណេញរបស់អ្នកឡើយ ហើយយើងនឹងការពារពួកគេក្នុងលំហនិម្មិត។

លោកស្រី Maurine Molak សហស្ថាបនិកនៃ ParentsSOS ដជាក្រុមឪពុកម្តាយបាននិយាយថា ការស្លាប់របស់កូនរបស់ពួកគេត្រូវបានភ្ជាប់ទៅនឹងប្រព័ន្ធផ្សព្វផ្សាយសង្គមបានហៅការបោះឆ្នោតនេះថា ជា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងអារម្មណ៍សម្រាប់ខ្លួនខ្ញុំ និងឪពុកម្តាយទាំងអស់ដែលបានប្រយុទ្ធដោយមិនចេះនឿយហត់ដើម្បីការពារកូន ៗ របស់យើង។

នេះបើយោងតាមការសិក្សារបស់ Harvard បានចេញផ្សាយកាលពីឆ្នាំមុនថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមកំពូលអាមេរិករកបានចំណូលពីការផ្សាយពាណិជ្ជកម្មប្រមាណ ១១ ពាន់លានដុល្លារពីអ្នកប្រើប្រាស់មានអាយុក្រោម ១៨ ឆ្នាំក្នុងឆ្នាំ ២០២២ ។

នាយកប្រតិបត្តិនៃគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម Snap SNAP.N និង X បាននិយាយក្នុងសវនាការសភាកាលពីខែមករាថា ពួកគេបានគាំទ្រ KOSA ខណៈម្ចាស់ Facebook និង Instagram ម្ចាស់ Meta Platforms META.O នាយកប្រតិបត្តិ Mark Zuckerberg និងនាយកប្រតិបត្តិ TikTok លោក Shou Zi Chew បាននិយាយថា ពួកគេមិនយល់ស្របនឹងផ្នែកខ្លះរបស់វាឡើយ៕

Most Popular

To Top