ឥណ្ឌា ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោក Raju Gond អាយុ ៤០ ឆ្នាំជាកម្មករមកពីប្រទេសឥណ្ឌា នាពេលថ្មីៗនេះលោកបានរកឃើញគ្រាប់ ពេជ្រមួយគ្រាប់មានទំហំ ១៩.២២ ការ៉ាត់ដែលមានតម្លៃជាទឹកប្រាក់ប្រហែល ១០០,០០០ ដុល្លារ។
លោក Gond ជាធម្មតារកបានប្រាក់ ៤ ដុល្លារ ក្នុងមួយថ្ងៃតាមរយៈការងារផ្សេងៗ ដូចជាធ្វើការនៅវាលស្រែ ឬអណ្តូងរ៉ែពេជ្រនៅ Madhya Pradesh ឬបើកត្រាក់ទ័រតែប៉ុណ្ណោះ ហើយលោកបានរកឃើញពេជ្រ ជាមួយប្អូនប្រុស របស់លោកឈ្មោះ Rakesh ។
Yahoo News បាននិយាថា ២ នាក់បងប្អូនបានជួលដីរដ្ឋាភិបាលទំហំ ៦៤ ម៉ែត្រការ៉េ ក្នុងតម្លៃ ៩.៥០ ដុល្លារក្នុងមួយថ្ងៃដើម្បីជីករកត្បូងពេជ្រ ជាកន្លែងដែលពួកគេបាន រកឃើញត្បូងដ៏មានតម្លៃកាលពីថ្ងៃទី ២៤ ខែកក្កដា ។
នេះបើយោងតាម CNN បាននិយាយថា ក្រោយពីរកឃើញគ្រាប់ពេជ្រហើយ ក៏នាំយកទៅការិយាល័យពេជ្របញ្ញាដើម្បីធ្វើការវាយតម្លៃ ។ លោក Anupam Singh ជាអ្នកពិនិត្យពេជ្រផ្លូវការបានអះអាងថា វាជាគ្រាប់ពេជ្រពណ៌ស ១៩.២២ ការ៉ាត់ ហើយមានតម្លៃប្រហែល ៩៥,៥០០ដុល្លារ ។
លោក Singh បានពន្យល់ថា រដ្ឋាភិបាលជួលអណ្តូងរ៉ែរាក់ ដល់គ្រួសារស្ថិតក្រោមការត្រួតពិនិត្យ ក្នុងតំបន់ ដោយគិតថ្លៃសួយសារអាករ ១១.៥ភាគរត និងពន្ធអនីតិជនលើការរកឃើញណាមួយ ដោយប្រាក់ចំណូល ដែលនៅសល់នឹងទៅរកអ្នកស្វែងរក ៕