វ៉ាស៊ីនតោន៖ យោងតាមការចេញផ្សាយពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា មនុស្សរាប់ពាន់នាក់ ក្នុងប្រទេសវេណេហ្ស៊ុយអេឡា បានតវ៉ានឹងលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ចំណែកមនុស្សជាច្រើនក្នុងប្រទេសចិនកំពុងមើលសកម្មភាពទំាងនេះ ក៏បានបញ្ចេញមតិលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមគាំទ្រក្រុមអ្នកតវ៉ា ហើយអ្នកខ្លះគាំទ្រប្រធានាធិបតី។
ប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹងក្នុងប្រទេសចិន ហើយមតិភាគច្រើនបានបន្លឺសំឡេងគាំទ្រដល់ប្រធានាធិបតីវេណេស៊ុយអេឡាដែលកំពុងកាន់អំណាច លោក Nicolas Maduro វីដេអូនៃការតវ៉ាបានរីករាលដាលយ៉ាងទូលំទូលាយ និងខ្លះបានបញ្ចេញសំឡេងគាំទ្រដល់បាតុករ។
អ្នកផ្សេងទៀតបានប្រើឱកាសនេះដើម្បីរិះគន់ប្រព័ន្ធរដ្ឋាភិបាលផ្តាច់ការរបស់ប្រទេសចិន ដោយចង្អុលបង្ហាញពីកង្វះការបោះឆ្នោតដោយសេរី និងបើកចំហរបស់ប្រទេស។ ការបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo ស្រដៀងទៅនឹងប្រព័ន្ធផ្សព្វផ្សាយសង្គម X ធ្វើការខឹងយ៉ាងខ្លាំង ប៉ុន្តែមិនបានបង្ហាញការជេរប្រមាថឡើយ។
ការបង្ហោះមួយទៀតនៅលើ Weibo បានសួរបែបចំអកថា ហេតុអ្វីបានជាពួកគេនៅតែមានការបោះឆ្នោត? ពួកគេប្រាកដជាមិនបានអនុវត្តលទ្ធិប្រជាធិបតេយ្យដំណើរការទាំងមូលនោះទេ នេះជាគំនិតដំបូងត្រូវបានស្នើឡើងដោយមេដឹកនាំចិនលោក Xi Jinping ក្នុងឆ្នាំ២០១៩ ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បក្សកុម្មុយនិស្តចិនបានបង្ហាញពីភាពត្រឹមត្រូវនៃការគ្រប់គ្រងរបស់ខ្លួន ដោយអះអាងថា លទ្ធិប្រជាធិបតេយ្យពេញលេញរបស់ប្រទេសចិន គឺជាប្រព័ន្ធប្រជាធិបតេយ្យដ៏ទូលំទូលាយជាងលទ្ធិប្រជាធិបតេយ្យលោកខាងលិច។
យោងតាមសន្ទស្សន៍ប្រជាធិបតេយ្យសកលឆ្នាំ២០២៣ ចេញផ្សាយដោយ Economist Intelligence Unit បាននិយាយថា ប្រទេសវេណេស៊ុយអេឡាជាប់ចំណាត់ថ្នាក់ទី១៤២ ក្នុងចំណោមប្រទេសជិត១៧០ ចំពោះប្រទេសចិនជាប់ចំណាត់ថ្នាក់ទី១៤៨ ៕