ទីក្រុងប៉ារីស៖ យោងតាមការចេញផ្សាយពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា កីឡាការិនីអ៊ុយក្រែន Yaroslava Mahuchikh បានឧទ្ទិសមេដាយមាសកីឡាលោតខ្ពស់អូឡាំពិក របស់នាងកាលពីថ្ងៃអាទិត្យដល់អត្តពលិក និងគ្រូបង្វឹកជិត ៥០០នាក់ដែលត្រូវបានសម្លាប់ចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពានប្រទេសរបស់នាងក្នុងឆ្នាំ២០២២។
កីឡាការិនីវ័យ ២២ឆ្នាំ រូបនេះមានឱកាសច្រើនជាងក្នុងការឈ្នះមេដាយ ដើម្បីផ្តល់ភាពរីករាយខ្លះដល់ជនរួមជាតិរបស់នាងដោយបានត្រឡប់មកប្រទេស ដែលហែកហួរដោយសង្គ្រាមជាជាងការបំបែកឯកទកម្មពិភពលោករបស់នាងផ្ទាល់។
ម្ចាស់ជើងឯកពិភពលោក ដែលជាម្ចាស់មេដាយសំរឹទ្ធនៅទីក្រុងតូក្យូកាលពី ៣ឆ្នាំមុន គ្រប់គ្រងបានល្អបំផុតក្នុងចម្ងាយ ២.០០ម៉ែត្រឈ្នះកីឡាករ Nicola Olyslagers របស់អូស្ត្រាលី។ កីឡាករអូស្ត្រាលីម្នាក់ទៀតឈ្មោះ Eleanor Patterson ដណ្តើមបានមេដាយសំរឹទ្ធរួមជាមួយនឹងកីឡាករអ៊ុយក្រែនទី២ Iryna Gerashchenko ទាំង១នាក់លើចម្ងាយ ១.៩៥ម៉ែត្រ។
កីឡាការិនី Mahuchikh បាននិយាយថា គំនិតរបស់នាង គឺនៅជាមួយអត្តពលិក និងគ្រូបង្វឹកជាច្រើនដែលបានបាត់បង់ជីវិតនៅក្នុងជម្លោះ ដោយនាងបាននិយាយថា ពួកគេនឹងមិនអាចមានបទពិសោធន៍ពេលល្ងាចដូចនាងធ្លាប់មាននៅទីក្រុងប៉ារីសនោះទេ។ នាងបាននិយាយអំពីមេដាយមាសថា អ្នកដឹងច្បាស់ហើយ វាពិតជាសំខាន់ណាស់។
ប៉ុន្តែនៅក្នុងប្រទេសរបស់ខ្ញុំ ជនជាតិរុស្ស៊ីបានសម្លាប់មនុស្ស ហើយអ្នកកីឡាជិត ៥០០នាក់បានស្លាប់ក្នុងសង្រ្គាមនេះ ហើយពួកគេនឹងមិនចូលរួមប្រកួតប្រជែង និងអបអរសាទរ និងមានអារម្មណ៍ថាបរិយាកាសនេះទេ៕