ចក្រភពអង់គ្លេសៈ ក្រុមអ្នកវិទ្យាសាស្រ្ត បាននិយាយថា ឧបករណ៍តាមដាន ដោយប្រើប្រាស់ឧស្ម័ន សិប្បនិម្មិតបូមចូល ទៅក្នុងទឹក ដែលស្ថិតនៅផ្ទៃខាងលើនៃ ផែនទឹកកកហ្គ្រីនឡេន បានបង្ហាញថា នៅក្រោមផែនទឹកកកនេះ មានបណ្តាញទន្លេជាច្រើន ខ្សែកំពុងតែហូរនៅខាងក្រោម ផែនទឹកកកនោះ។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការរកឃើញ នៃខ្សែទឹកហូរនៅក្រោមផែនទឹកកកដ៏ធំសំបើមនេះ ប្រហែលជាងអាចបង្ហាញ ភស្តុតាងអំពី ភពផ្លាស់ប្តូររបស់តំបន់ទឹកកកដ៏ធំមហិមា ហ្គ្រីនឡេន និង អង់តាក់ទិច ដោយសារការប្រែប្រួល នៃអាកាសធាតុពិភពលោក ហើយវា ប្រហែលជាអាចទាក់ទង ជាមួយនឹងមូលហេតុ នៃការកើនឡើងកំពស់ របស់ទឹកសមុទ្រ។
Jemma Wadham ដែលជាអ្នកដឹកនាំការសិក្សា នៅមហាវិទ្យាល័យ ប្រីស្តូល ចក្រភពអង់គ្លេសបាននិយាយថាៈ “មុនពេលដែលពួកយើងចាប់ផ្តើមគំរោងការនេះ កាលពី៥ឆ្នាំមុន គ្មាននរណាបានដឹងច្បាស់ទេ ប្រសិនបើ ឬ មូលហេតុដែលនាំឲ្យមានទឹកកក ជាច្រើននៅខាងក្រោមផែន ទឹកកកនេះ។”
ដោយឡែកក្រុមអ្នកស្រាវជ្រាវបាននិយាយថា លទ្ធផល នៃការសិក្សានេះ នឹងត្រូវដាក់ទៅក្នុងកុំព្យូទ័រ សម្រាប់ព្យាករណ៍ផែន ទឹកកក ដែលត្រូវបានប្រែប្រួល ដោយសារការកើនឡើង នៃកំដៅផែនដី។
ដោយ៖ ហង្ស សុបញ្ញា
