ព័ត៌មានអន្តរជាតិ

ការបញ្ចុះតម្លៃ មិនអាចជួយជំរុញ ការលក់រថយន្តអគ្គិសនី “EV” នៅអាមេរិកបានឡើយ

អាមរិក៖យោងតាមការចេញផ្សាយពី គេហទំព័រ China Daily បានប្រាប់ឲ្យដឹងថា ប្រជាជនអាមេរិកមិន បានបង្ហាញពីភាព សាទររបស់ពួកគេចំពោះរថយន្តអគ្គិសនីឡើយ បើទោះបីជាមានហាង ចែកចាយជាច្រើន ទូទាំងប្រទេសផ្តល់ការបញ្ចុះតម្លៃយ៉ាងសន្ធឹកសន្ធាប់ក៏ដោយ ខណៈប្រទេសចិនមានការលក់រថយន្ត EV កំពុងកើនឡើង។

ការធ្លាក់ចុះនៃតម្រូវការរថយន្ត EV នៅអាមេរិកកើតឡើង យ៉ាងខ្លាំង បន្ទាប់ពីក្រុមហ៊ុនផលិត រថយន្តអន្តរជាតិ បានប្រកួតប្រជែងគ្នាដ៏ធំ និងបណ្តាក់ទុនរាប់ពាន់លានដុល្លារ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុន Motor Intelligence ជាក្រុមហ៊ុនផ្តល់ទិន្នន័យលក់រថយន្តនៅអាមេរិកថា នៅឆ្នាំ ២០២៣ ការលក់រថយន្ត EV បានកើនឡើងជិត ៥០ ភាគរយ ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ កំណើនបានកើនឡើងត្រឹមតែ ៦.៨ ភាគរយ ខណៈដែលចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់បានធ្លាក់ចុះ។

រថយន្ត EVs នៅកន្លែងចែកចាយក្នុងតម្លៃចាប់ពី ១៤,០០០ ដុល្លារដល់ ១៧,០០០ ដុល្លារសម្រាប់ម៉ូដែល Chevrolet Bolt ប្រភេទរថយន្តតូច ។ តម្លៃ ១៩,០០០ ទៅ ២២,០០០ដុល្លារសម្រាប់ម៉ូដែលធំជាង ២០២២ និង ២០២៣ ។ ម៉ូដែល EV ថ្មីៗមានតម្លៃស្ទីគ័រចាប់ពី ៤០,០០០ ដុល្លារដល់ ៥០,០០០ ដុល្លារ ៕

Most Popular

To Top