បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ឧបនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Salvini បាននិយាយថា អ្នកគាំទ្រលោកខាងលិច របស់អ៊ុយក្រែន អាចបង្កឱ្យមានសង្គ្រាមលោកលើកទី៣ ដោយផ្តល់ឱ្យទីក្រុងកៀវនូវអាវុធ ដែលអាចប្រើដើម្បីវាយប្រហារ គោលដៅនៅលើដីរុស្ស៊ី។
មន្ត្រីរុស្ស៊ីបានអះអាងថា យោធាអ៊ុយក្រែន បាននិងកំពុងប្រើប្រាស់អាវុធ ដែលផ្គត់ផ្គង់ដោយលោកខាងលិច ក្នុងការលុកលុយរបស់ពួកគេនៅក្នុងតំបន់ Kurskហើយប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិចជាច្រើន បានចុះផ្សាយអត្ថបទ ដែលមានការអះអាងស្រដៀងគ្នានេះ។
អ្នកគាំទ្រក្រុងគៀវមួយចំនួនក៏បានផ្តល់ភ្លើងខៀវជាសាធារណៈឱ្យប្រើអាវុធដែលពួកគេបានផ្តល់ឱ្យនៅលើដីរុស្ស៊ីផងដែរ។
ឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា គណបក្សស្តាំនិយមរបស់លោកមិនមានអ្វីប្រឆាំងនឹងការផ្តល់ ជំនួយមនុស្សធម៌ និងយោធា ដើម្បីផ្តល់ឱ្យអ៊ុយក្រែន នូវលទ្ធភាព ដើម្បីការពារខ្លួនឡើយ ។
នៅមុនការបោះឆ្នោតសភា អ៊ឺរ៉ុប ក្នុងខែមិថុនា លោក Salvini បានធ្លាប់ទាំងអំពាវនាវ កុំពលរដ្ឋអ៊ីតាលីបោះឆ្នោតឲ្យគណបក្ស ឆ្វេងនិយមឈ្នះផងដែរ ខណៈដែលពួកគេរួមជា មួយប្រធានាធិបតីបារាំង Emmanuel Macron នឹងធ្វើឱ្យការរំពឹងទុក នៃសង្គ្រាមលោកលើកទី៣ ក្លាយជាការពិត៕
ប្រែសម្រួល៖ស៊ុនលី