ព័ត៌មានអន្តរជាតិ

ការផ្សាំសាកល្បង បច្ចេកវិទ្យាខួរក្បាលលើកទី ២ របស់ក្រុមហ៊ុន លោក Musk ដំណើរការបានល្អប្រសើរ

AFP

សាន់ហ្វ្រាន់ស៊ីស្កូ ៖ ក្រុមហ៊ុន Neuralink ជាក្រុមហ៊ុនបង្កើតបច្ចេកវិទ្យាខួរក្បាល របស់លោក Elon Musk បាននិយាយថា ការដាក់បញ្ចូល របស់ប្រព័ន្ធស៊ាំត្រូវបានរចនាឡើង ដើម្បីធ្វើឲ្យអ្នកជំងឺ ខ្វិនប្រើឧបករណ៍ ឌីជីថលដោយការគិតតែម្នាក់ឯងកំពុងដំណើរការយ៉ាងល្អចំពោះអ្នកជំងឺ សម្រាប់សាកល្បងលើកទី២នេះ យោងតាមការ ចេញផ្សាយពីគេហទំព័រ Japan Today  ។

ក្រុមហ៊ុនបានបន្តថា អ្នកជំងឺដែលត្រូវបានកំណត់ថា ជា Alex មិនបានប្រឈមមុខនឹងបញ្ហា នៃការដកខ្សែស្រឡាយ មិនដូច Noland Arbaugh អ្នកជំងឺដំបូងរបស់ក្រុមហ៊ុន Neuralink បានទទួលការផ្សាំក្នុងខែមករា ។ ខ្សែភ្លើងតូចៗនៃការផ្សាំបានដកថយក្រោយការវះកាត់សម្រាប់ Arbaugh បណ្តាលឲ្យមានការថយចុះយ៉ាងខ្លាំង នៃអេឡិចត្រូតដែលអាចវាស់សញ្ញាខួរក្បាល។

Reuters បានរាយការណ៍ថា ក្រុមហ៊ុនបង្កើតបច្ចេកវិទ្យាខួរក្បាល Neuralink បានដឹងពីបញ្ហានេះពីការសាកល្បងសត្វរបស់វា។

ចំណែកក្រុមហ៊ុនបាននិយាយ កាលពីថ្ងៃពុធថា ខ្លួនបានអនុវត្តវិធានការដូចជាការកាត់បន្ថយចលនានៃខួរក្បាលអំឡុងពេលវះកាត់ ក៏ដូចជាការកំណត់គម្លាតរវាងការផ្សាំ និងផ្ទៃនៃខួរក្បាលដើម្បីការពារបញ្ហាស្រដៀងគ្នានៅអ្នកជំងឺទី២ របស់ខ្លួន។

Neuralink កំពុងស្ថិតក្នុងដំណើរការ សាកល្បងឧបករណ៍របស់វាមានបំណងជួយមនុស្សដែលមានរបួសឆ្អឹងខ្នង។ ឧបករណ៍នេះបានធ្វើឲ្យអ្នកជំងឺដំបូង លេងហ្គេមវីដេអូ រុករកអ៊ីនធើណេត បង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងផ្លាស់ទីទស្សន៍ទ្រនិចនៅលើកុំព្យូទ័រយួរដៃរបស់លោក។

កាលពីខែមុន ក្រុមហ៊ុនបានផ្សាំឧបករណ៍ដោយជោគជ័យលើអ្នកជំងឺទី ២ បានប្រើឧបករណ៍ដើម្បីលេងវីដេអូហ្គេម និងរៀនរចនាវត្ថុ 3D៕

Most Popular

To Top