ព័ត៌មានអន្តរជាតិ

តារាសម្តែងហុងកុង លោក William Chan មានប្រវត្តិគ្រួសារជាមហាសេដ្ឋីនៅហុងកុង

ហុងកុង៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាសម្តែងហុងកុងលោក William Chan ត្រូវបានគេដាក់ឈ្មោះថា “អ្នកមានជំនាន់ទីពីរ” មកពីគ្រួសារអ្នកមាន ដោយឪពុករបស់លោក គឺជាមហាសេដ្ឋីអចលនទ្រព្យ និងបងប្អូនបង្កើតរបស់លោកជាអ្នកជំនួញជោគជ័យ។

យោងតាមលោក Sohu បានប្រាប់ឲ្យដឹងថា ក្រុមគ្រួសាររបស់លោក Chan រស់នៅក្នុងវិទ្យាដ៏ប្រណិតចំនួន២ នៅសង្កាត់ Leighton Hill ក្នុងទីក្រុងហុងកុង។ ឪពុកចុងរបស់លោកជាមហាសេដ្ឋីអចលនទ្រព្យ ធ្លាប់ត្រូវបានគេដាក់ឈ្មោះថា “Wang Jianlin of Hong Kong” ខណៈលោក Chan ខ្លួនឯងត្រូវបានគេហៅថា “Wang Sicong of Hong Kong” ។

ឈ្មោះហៅក្រៅទាំងនេះបង្ហាញពីទ្រព្យសម្បត្តិរបស់ពួកគេ ខណៈមហាសេដ្ឋីចិន Wang Jianlin គឺជាប្រធានក្រុមហ៊ុន Dalian Wanda Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសចិន ហើយ Wang Sicong គឺជាកូនប្រុសរបស់គាត់។

បងប្រុសរបស់លោក Chan ត្រូវបានគេរាយការណ៍ថា បានចូលរួមក្នុងឧស្សាហកម្មដឹកជញ្ជូន ហើយប្អូនស្រីរបស់លោកបានបើកអាជីវកម្មកាត់ដេរជាមួយនឹងរោងចក្រនៅទីក្រុងឌូបៃ។ តារាសម្តែងរូបនេះបានទទួលការអប់រំនៅសាលាអន្តរជាតិ Yew Chung ជាស្ថាប័នដ៏ថ្លៃបំផុត និងមានកិត្យានុភាពបំផុតរបស់ហុងកុង បន្ទាប់មកគឺសាលា St. Joseph’s Anglo-Chinese School និងA boys’ school។

លោកត្រូវបានគេជឿថា ជាម្ចាស់ផ្ទះវិទ្យាប្រណីតចំនួន៤ ដោយបង្កើតខ្លួនលោកជា “មហាសេដ្ឋីអចលនទ្រព្យលាក់ខ្លួនក្នុងឧស្សាហកម្មកម្សាន្ត។ ទ្រព្យសម្បត្តិរបស់លោកក៏រួមបញ្ចូលទំាំងរថយន្តប្រណិត ដែលមានម៉ូដែលមានកំណត់មួយចំនួន។

លោក Chan អាយុ 39ឆ្នាំ បានបង្ហាញខ្លួននៅឧស្សាហកម្មកម្សាន្តក្នុងនាមជាសមាជិកនៃក្រុម Cantopop Sun Boy’z ក្នុងឆ្នាំ2006 ។ លោកបានចាកចេញពីក្រុមកាលឆ្នាំ ២០០៨ ដើម្បីបន្តអាជីពទោល ដោយបានចេញអាល់ប៊ុមទោលដំបូងរបស់លោកនៅឆ្នាំដដែលនោះ ហើយបានបង្ហាញខ្លួនជាលើកដំបូងកាលឆ្នាំ ២០០៩។ ចាប់តាំងពីឆ្នាំ ២០១៣ លោកបានផ្លាស់ប្តូរការផ្តោតអារម្មណ៍អាជីពរបស់លោកបន្តិចម្តងៗ ទៅកាន់ប្រទេសចិនដីគោក៕

Most Popular

To Top