កូរ៉េខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាសម្តែងកូរ៉េខាងត្បូង នាង Kim Min Hee បានសម្តែងការដឹងគុណចំពោះមិត្តប្រុសរបស់នាង គឺអ្នកដឹកនាំរឿង លោក Hong Sang Soo ដែលមានអាយុ ៦៣ឆ្នាំ របស់នាង បន្ទាប់ពីទទួលបានពានរង្វាន់សម្តែងល្អបំផុតនៅមហោស្រពភាពយន្ត Locarno កាលពីថ្ងៃទី១៧ ខែសីហា នៅប្រទេសស្វីស។
យោងតាមកាសែត The Straits Times បាននិយាយថា នាង Kim ទទួលបានពានរង្វាន់សម្រាប់តួនាទីរបស់នាងក្នុងខ្សែភាពយន្តទី ៣២ របស់អ្នកដឹកនាំរឿងកូរ៉េខាងត្បូង លោក Hong Sang Soo ដែលមានចំណងជើងថា “By The Stream” ។
តារាសម្តែង Kim អាយុ ៤២ឆ្នាំ បានថ្លែងអំណរគុណដល់ដៃគូអាយុ ៦៣ឆ្នាំ របស់នាងដោយនិយាយថា ខ្ញុំពិតជាស្រលាញ់ខ្សែភាពយន្តរបស់អ្នកអ្នកដឹកនាំរឿងហុង។ អរគុណដែលបានបង្កើតស្នាដៃដ៏ស្រស់ស្អាតនេះ។ ខ្ញុំដឹងគុណចំពោះ ឱកាសដើម្បីសហការជាមួយអ្នក។ នាងក៏បានកត់សម្គាល់សម្រាប់ការថតរយៈពេល ៥ ថ្ងៃជាបទពិសោធន៍រីករាយ និងបំពេញ។
ខ្សែភាពយន្តនេះមានចំណងជើងថា “Suyucheon” ជាភាសាកូរ៉េ មានតួអង្គនាង Kim ជា Jeon Yim ដែលជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យផ្នែកនារី បង្ហាញពីការសហការលើកទី១៥ របស់នាងជាមួយ Hong ។
ឆ្នាំនេះជាលើកទី៤ហើយដែលលោក Hong Sang Soo ត្រូវបានអញ្ជើញឲ្យចូលរួមមហោស្រពភាពយន្ត Locarno ពីមុនរបស់លោកឈ្នះពានទំាងអស់ដូចជា “Our Sunhee (2013)”, “Right Now, Wrong Then” និង”Hotel By The River (2018)” ៕