ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន និងរុស្សីផ្លាស់ប្តូរអ្នកទោសដែលចាប់បាននៅក្នុងតំបន់សមរភូមិ Kursk

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិនៅទីក្រុងមូស្គូបាននិយាយថា ទាហានជាងមួយរយនាក់ដែលត្រូវបានចាប់ខ្លួនដោយអ៊ុយក្រែនក្នុងអំឡុងពេលការលុកលុយរបស់ខ្លួនចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ីត្រូវបានដោះលែងហើយ។

ក្រសួងបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថាជាផ្នែកមួយនៃការផ្លាស់ប្តូរនេះ ទីក្រុងមូស្គូបានប្រគល់អ្នកទោសសង្គ្រាមអ៊ុយក្រែនចំនួន ១១៥នាក់ ទៅឱ្យទីក្រុងគៀវ និងទទួលបានទាហានរុស្ស៊ីចំនួន ១១៥នាក់ ជាថ្នូរវិញផងដែរ ។

ទាហានរុស្ស៊ីដែលត្រូវបានដោះលែងបច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសបេឡារូស ដែលពួកគេកំពុងត្រូវបានផ្តល់ជំនួយផ្នែកចិត្តសាស្រ្ត និងវេជ្ជសាស្រ្ដ ក៏ដូចជាមធ្យោបាយទាក់ទងសាច់ញាតិរបស់ពួកគេ។

សេចក្តីថ្លែងការណ៍ដដែលបានអានទៀតថា កងទ័ពនឹងត្រូវបាននាំយកទៅកាន់ប្រទេសរុស្ស៊ីក្នុងពេលឆាប់ៗនេះ ដើម្បីព្យាបាល និងស្តារនីតិសម្បទានៅឯកន្លែងវេជ្ជសាស្ត្ររបស់ក្រសួងការពារជាតិ។

កាលពីថ្ងៃទី៦ ខែសីហា អ៊ុយក្រែនបានបើកការវាយប្រហារដ៏ធំបំផុតរបស់ខ្លួន លើទឹកដីរុស្ស៊ីដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិចាប់តាំងពីការផ្ទុះឡើង នៃអរិភាពក្នុងខែកុម្ភៈ ឆ្នាំ២០២២៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top